ទិន្នន័យកម្មវិធីស្មាត

ការអនុវត្តកម្មវិធីស្មាត (SMART) ដើម្បីចូលរួមទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល

រាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានទិសដៅរក្សាបាននូវនិរន្ដរភាពនៃធនធានជលផលក្នុងប្រទេសកម្ពុជា ដើម្បីធានាសន្ដិសុខស្បៀងនិងទ្រទ្រង់ជីវភាពរស់នៅសម្រាប់ប្រជាពលរដ្ឋ។ រដ្ឋបាលជលផលមានភារកិច្ចគ្រប់គ្រងវិស័យជលផលដោយផ្តោតលើការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផល។ ការអនុវត្តច្បាប់ស្ដីពីជលផល ពិសេសការទប់ស្កាត់និងបង្ក្រាប់បទល្មើសជលផល គឺដើម្បីធានាបាននូវការគ្រប់គ្រងនិងការប្រើប្រាស់ធនធានជលផលប្រកបដោយប្រសិទ្ធភាពនិងនិរន្ដរភាព។ 

ក្រោមកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាបន្ន ផ្នែកនេសាទ (FAO CAPFISH-Capture) និងការគាំទ្រហិរញ្ញប្បទានពីសហភាពអឺរុប រដ្ឋបាលជលផលបានអនុវត្ដកម្មវិធីស្មាត (SMART) សម្រាប់ប្រមូលទិន្នន័យ វិភាគទិន្នន័យ ធ្វើរបាយការណ៍ និងធ្វើផែនការត្រួតពិនិត្យនិងអធិការកិច្ចជលផល ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្ដច្បាប់ស្ដីពីជលផល។ 

ក្រោមការគាំទ្របច្ចេកទេសពីអង្គការ FAO និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្មវិធី SMART ត្រូវបានកែសម្រួល (ដោយអាចប្រើជាខេមរភាសា) ស្របតាមតម្រូវការជាក់ស្ដែងសម្រាប់ការកត់ត្រាសកម្មភាពល្បាត រួមមាន ទីតាំង ពេលវេលា ឧបករណ៍នេសាទ ការដឹកជញ្ជូនផល ផលិតផលជលផល និងការត្រួតពិនិត្យតំបន់ព្រៃលិចទឹក តាមរយៈឧបករណ៍ឌីជីថល។  ទិន្នន័យទទួលបានពីការអនុវត្ដកម្មវិធី SMART ត្រូវបានផ្ទុកនៅក្នុងមូលដ្ឋានទិន្នន័យមេនៃរដ្ឋបាលជលផល និងអាចអនុញ្ញាតិឱ្យអធិការដ្ឋានរដ្ឋបាលជលផលនិងខណ្ឌរដ្ឋបាលជលផលសម្រាប់ប្រើនិងធ្វើផែនការអធិការកិច្ច។ 

មន្ដ្រីជំនាញរដ្ឋបាលជលផលនិងខណ្ឌរដ្ឋបាលជលផលបានទទួលការបណ្តុះបណ្តាលបច្ចេកទេសស្ដីពីការអនុវត្ដកម្មវិធី SMART ចាប់តាំងពីឆ្នាំ២០២០-២០២៤។ ការអនុវត្ដកម្មវិធី SMART ដោយមន្រ្ដីអធិការកិច្ចជលផល ទទួលបានលទ្ធផលប្រមាណជា៤៥.០០០ ករណីក្នុង១ឆ្នាំ តាមគោលដៅសូចនាករ និងចូលរួមចំណែកដល់ការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផលឱ្យបានកាន់តែប្រសើរ។ 

របាយការណ៍ស្ដីពីអធិការកិច្ចក្នុងដែននេសាទទឹកសាប ដោយកម្មវិធីស្មាត ឆ្នាំ២០២៣

របាយការណ៍ស្ដីពីអធិការកិច្ចសកម្មភាពនេសាទក្នុងដែននេសាទទឹកសាប ដោយកម្មវិធីស្មាត ឆ្នាំ២០២២

របាយការណ៍ស្ដីពីអធិការកិច្ចសកម្មភាពនេសាទក្នុងដែននេសាទទឹកសាប ដោយកម្មវិធីស្មាត ឆ្នាំ២០២១

របាយការណ៍ស្ដីពីអធិការកិច្ចសកម្មភាពនេសាទក្នុងដែននេសាទទឹកសាប ដោយកម្មវិធីស្មាត ឆ្នាំ២០២០

របាយការណ៍ស្ដីពីអធិការកិច្ចសកម្មភាពនេសាទក្នុងដែននេសាទសមុទ្រ ដោយកម្មវិធីស្មាត ឆ្នាំ២០២៣

របាយការណ៍ស្ដីពីអធិការកិច្ចសកម្មភាពនេសាទក្នុងដែននេសាទសមុទ្រ ដោយកម្មវិធីស្មាត ឆ្នាំ២០២២

របាយការណ៍ស្ដីពីអធិការកិច្ចសកម្មភាពនេសាទក្នុងដែននេសាទសមុទ្រ ដោយកម្មវិធីស្មាត ឆ្នាំ២០២១

របាយការណ៍ស្ដីពីអធិការកិច្ចសកម្មភាពនេសាទក្នុងដែននេសាទសមុទ្រ ដោយកម្មវិធីស្មាត ឆ្នាំ២០២០

សៀវភៅណែនាំការល្បាតដោយកម្មវិធីស្មាត (SMART)