មុខងារ និងភារកិច្ច
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានមុខងារ និងភារកិច្ចដូចតទៅ៖
- គ្រប់គ្រង អភិវឌ្ឍន៍ ត្រួតពិនិត្យ តាមដាន និងវាយតម្លៃអនាម័យ សុខុមាលភាពទាក់ទងនឹងវិស័យសុខភាពសត្វនិងផលិតកម្មសត្វ
- ជំរុញការចិញ្ចឹមសត្វ និងធានានិរន្តរភាពនៃការផ្គត់ផ្គង់សត្វ និងផលិតផលសត្វប្រកបដោយគុណភាពនិងសុវត្ថិភាព តាមរយៈការរៀបចំនិងការអនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្ត លើកកម្ពស់ការស្រាវជ្រាវ បណ្តុះបណ្តាល និងការអភិវឌ្ឍ លើការបង្កាត់ពូជសត្វ ប្រព័ន្ធកសិដ្ឋាន ការគ្រប់គ្រងចំណីសត្វ បសុឱសថ និងសេវាកម្មសុខភាពសត្វ
- រួមចំណែកបង្កើនចំណូលដល់សេដ្ឋកិច្ចជាតិនិងកសិករ តាមរយៈការលើកទឹកចិត្តការវិនិយោគ ការសម្រួលពាណិជ្ជកម្ម ពាក់ព័ន្ធវិស័យសុខភាពសត្វនិងផលិតកម្មសត្វ
- ពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ លើវិស័យសុខភាពសត្វនិងផលិតកម្មសត្វ
- រៀបចំផែនការអភិវឌ្ឍស្តីពីការគ្រប់គ្រងវិស័យសុខភាពសត្វ និងផលិតកម្មសត្វ ដែលបង្ហាញពីគោលនយោបាយជាតិ យុទ្ធសាស្រ្ត និងកម្មវិធីអភិវឌ្ឍវិស័យសុខភាពសត្វនិងផលិតកម្មសត្វ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់
- រៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា សំដៅគ្រប់គ្រងវិស័យ សុខភាពសត្វនិងផលិតកម្មសត្វឱ្យមានប្រសិទ្ធភាព
- ជំរុញ គ្រប់គ្រង និងលើកកម្ពស់ផលិតកម្មសត្វ តាមរយៈការបង្កើនផលិតភាព ការលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច ការធានាសុខុមាលភាពសត្វ និងការបង្ការហានិភ័យសុខភាពសត្វ សុខភាពសាធារណៈ និងបរិស្ថាន
- គ្រប់គ្រងនិងត្រួតពិនិត្យអនាម័យ ប្រសិទ្ធភាពនិងសុវត្ថិភាពចំណីសត្វ វត្ថុធាតុដើម សារធាតុបន្ថែមសម្រាប់លាយផ្សំចំណីសត្វ និងបសុឱសថ
- គ្រប់គ្រងនិងត្រួតពិនិត្យអនាម័យសត្វ សាច់ ផលិតផលសត្វ អាជីវកម្មពិឃាតសត្វ សត្តឃាតដ្ឋាន កសិដ្ឋានចិញ្ចឹមសត្វនិងកន្លែងបង្កាត់ពូជសត្វ ស្ថានីយចត្តាឡីស័កសត្វ ទីកន្លែង ព្យាបាលសត្វ ទីកន្លែងប្រមូលផ្តុំរក្សាសត្វ ទីកន្លែងអាជីវកម្មសត្វ ព្រមទាំងកន្លែងផ្សេងទៀត
- ត្រួតពិនិត្យអនាម័យ វិញ្ញាបនបត្រ ចរាចរណ៍សត្វ និងផលិតផលសត្វ ស្របតាមបទដ្ឋានបច្ចេកទេសបសុព្យាបាល
- ត្រួតពិនិត្យអនាម័យកន្លែងតាំងលក់សត្វ សាច់ ផលិតផលសត្វដោយសហការជាមួយក្រសួងពាក់ព័ន្ធ
- អង្កេត តាមដាន ស្រាវជ្រាវជំងឺសត្វ ជំងឺស៊ូណូស ការចិញ្ចឹមសត្វ ជ្រើសរើសពូជ និងធ្វើរោគវិនិច្ឆ័យជំងឺសត្វ វាយតម្លៃគុណភាពសុវត្ថិភាពចំណីសត្វនិងបសុឱសថ
- រៀបចំផលិតឯកសារផ្សព្វផ្សាយព័ត៌មាន អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រាស្រ័យទាក់ទងបច្ចេកទេស ស្ថានភាពផលិតកម្មនិងតម្រូវការទីផ្សារ លិខិតបទដ្ឋាន កម្មវិធីអភិវឌ្ឍ និងព័ត៌មានផ្សេងទៀតដែលពាក់ព័ន្ធនឹងវិស័យសុខភាពសត្វនិងផលិតកម្មសត្វដល់អ្នកចិញ្ចឹមសត្វ ផ្នែកឯកជន ពាណិជ្ជករ អាជីវករ និងអ្នកពាក់ព័ន្ធវិស័យសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីបង្កើនផលិតភាពគុណភាព ប្រសិទ្ធភាពផលិតកម្មសត្វ ផលិតផលសត្វ និងការធ្វើពាណិជ្ជកម្ម
- ធ្វើសហប្រតិបត្តិការជាមួយអង្គភាពនិងស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន ដៃគូអភិវឌ្ឍ សហគមន៍ សមាគម អង្គការជាតិ និងអង្គការអន្តរជាតិនានាទាក់ទងវិស័យសុខភាពសត្វនិងផលិតកម្មសត្វ
- ធ្វើអធិការកិច្ចលើរាល់សកម្មភាពពាក់ព័ន្ធវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងជំរុញការអនុវត្តច្បាប់
- អនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រគល់ជូន។
