នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យស្ថានភាពចរាចរកសិផលនៅតាមច្រកទ្វាព្រំដែនកម្ពុជា-ថៃ នៅខេត្តបាត់ដំបង អមដំណើរដោយឯកឧត្តម សួន សេរី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឈឹម វជ្ជរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាត់ដំបង។
ក្នុងដំណើរចុះពិនិត្យស្ថានភាពចរាចរកសិផលនៅតាមច្រកទ្វាព្រំដែនកម្ពុជា-ថៃ មានគោលបំណងពិនិត្យ និងវាយតម្លៃការអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល និងធ្វើការព្យាករណ៍ពីទីផ្សារកសិផលក្នុងខេត្ត ដើម្បីមានវិធានការដោះស្រាយទីផ្សារកសិផលនាពេលខាងមុខ។
នៅក្នុងដំណើរនៃការចុះពិនិត្យនេះ បានសង្កេតឃើញថា ច្រកទ្វាអន្តរជាតិដូង(ឡែម)ក្នុងស្រុកកំរៀង បានបិទការនាំទំនិញចេញចូលទាំងស្រុង ដោយឡែកច្រកទ្វារអន្តរជាតិភ្នំដី និងច្រកតំបន់អូររំដួល និងអូរអន្លក់រាល់កសិផលបន្លែ ផ្លែឈើត្រូវបានហាមឃាត់មិនឲ្យអនុញ្ញាតនាំចូលតាមបទបញ្ជារាជរដ្ឋាភិបាល។
ជារួមស្ថានភាពនៅតាមបណ្តាច្រកព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ការនាំចូលកសិផល បន្លែ ផ្លែឈើ ពីភាគីថៃ ត្រូវបានបិទទាំងស្រុង ចាប់ពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥៕