ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២៦ និងទី២៧ ខែមិថុនា ឆ្នាំ២០២៥ សហគមន៍កសិកម្មចំនួន១៤ ក្នុងខេត្តព្រះវិហារ បានទទួលការផ្តល់ជូនម៉ាស៊ីនបកគ្រាប់ស្វាយចន្ទីពាក់កណ្តាលសម្រេចចំនួន ៤៤គ្រឿង ពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP។ ការផ្តល់ជូននេះ គឺធ្វើឡើងក្រោមគម្រោងបង្កើនល្បឿននៃការស្តារឡើងវិញពីវិបត្តិកូវីដ១៩ សម្រាប់ក្រុមប្រជាពលរដ្ឋងាយរងគ្រោះនៅតាមទីជនបទ ក្នុងប្រទេសកម្ពុជា ដើម្បីគោលដៅចម្បងក្នុងការបង្កើនសមត្ថភាព និងបង្កើតប្រាក់ចំណូលជូនដល់ប្រជាសហគមន៍៕