ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ ទទួលជួបសម្តែងការគួរសមជាមួយលោកបណ្ឌិត Richard Linton សាកលវិទ្យាធិការនៃសាកលវិទ្យាល័យរដ្ឋកាន់សាស់ (KSU) និងគណៈប្រតិភូអមដំណើរ

ចេញ​ផ្សាយ​ ០៧ កុម្ភៈ ២០២៥ 1915

នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់​ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសមជាមួយលោកបណ្ឌិត Richard Linton សាកលវិទ្យាធិការនៃសាកលវិទ្យាល័យរដ្ឋកាន់សាស់ (KSU) និងគណៈប្រតិភូអមដំណើរ​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

នាឱកាសនៃជំនួបនេះ​​ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍គណៈប្រតិភូមកពីសាកលវិទ្យាល័យរដ្ឋកាន់សាស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងការបណ្តុះបណ្តាល និងកសាងសមត្ថភាពធនធានមនុស្សក្នុងវិស័យកសិកម្ម ជាពិសេសការផ្ទេរចំណេះដឹងសិក្សាស្រាវជ្រាវ និងការងារពិសោធន៍។

ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ធនធានមនុស្ស ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តសាកលវិទ្យាល័យ ក្នុងការចូលរួមផ្តល់ចំណេះដឹងកសិកម្ម និងចំណេះដឹងភាសាអង់គ្លេសដល់សិស្សនិស្សិតកម្ពុជា និងមន្រ្តីកសិកម្មឃុំ-សង្កាត់ ដែលជាទុនដ៏សំខាន់សម្រាប់ការងារទំនាក់ទំនងប្រចាំថ្ងៃ ការងារបច្ចេកទេសកសិកម្ម និងការសិក្សាស្រាវជ្រាវ ពិសោធន៍នានា ដែលទាមទារការយល់ដឹងជាភាសាអង់គ្លេសជាសំខាន់។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) គឺជាកម្មវិធីមួយដ៏សំខាន់​ក្នុងការកៀរគរ និងស្វែងយល់ពីតម្រូវការអ្នកវិនិយោគមកប្រទេសកម្ពុជា​ ជាពិសេសអាចជំរុញការនាំចេញកសិផលសក្តានុពលកម្ពុជារួមមានស្រូវអង្ករ ស្វាយ ស្វាយចន្ទី ដំឡូងមី និងកៅស៊ូជាដើម ដែលត្រូវការការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ទទួលបានឱកាសនៃការវិនិយោគពេញលេញ​ តភ្ជាប់ខ្សែច្រវាក់ផលិតកម្ម​ និងតម្លៃ​ និងជំរុញការនាំចេញបានពិតប្រាកដ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 93

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា បានដឹកនាំខណ្ឌរដ្ឋបាលជលផលសៀមរាប ចុះសួរសុខទុក្ខ សំណេះសំណាល និងត្រួតពិនិត្យការប្រើប្រាស់ឧបករណ៍នេសាទជាលក្ខណ:គ្រួសារ នៅក្នុងខេត្តចំនួនពីរ

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ អមដំណើរដោយលោក ហាយ យង់ អភិបាលក្រុងសៀមរាបស្តីទី លោក ធិននី សុទ្ធី...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 87

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពដី សម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព

នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ចាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 83

ឯកឧត្តម​រដ្ឋមន្រ្តី​ ឌិត ទីណា​ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងសួរសុខទុក្ខកងកម្លាំង​ប្រចាំការ បងប្អូនប្រជាពលរដ្ឋ​ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 103

មន្រ្តីកសិកម្មឃុំ នៅឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង រៀបរាប់ពីដំណាំសក្តានុពលក្នុងឃុំ និងស្ថានភាពនៃការផ្គត់ផ្គង់បន្លែផ្លែឈើនាពេលបច្ចុប្បន្ន

មន្រ្តីកសិកម្មឃុំ នៅឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង រៀបរាប់ពីដំណាំសក្តានុពលក្នុងឃុំ និងស្ថានភាពនៃការផ្គត់ផ្គង់បន្លែផ្លែឈើនាពេលបច្ចុប្បន្ន។
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 93

ឯកឧត្តម​រដ្ឋមន្រ្តី​ ឌិត ទីណា​ អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពជាក់ស្តែង និងសួរសុខទុក្ខកងកម្លាំង​ប្រចាំការ បងប្អូនប្រជាពលរដ្ឋ​ នៅច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត

នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 86

ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា​ អញ្ជេីញចុះពិនិត្យស្ថានភាព​ផលិតកម្មដំណាំបន្លែ​ និងស្តាប់នូវសំណូមពរ​កសិដ្ឋានលាង​ ហ័រ​ នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អមដំណេីរដោយ​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 104

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចុះត្រួតពិនិត្យស្ថានភាពដី សម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព

នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 106

សហគមន៍កសិកម្មចំនួន ១៤ ក្នុងខេត្តព្រះវិហារ ទទួលបានម៉ាស៊ីនបកគ្រាប់ស្វាយចន្ទីពាក់កណ្ដាលសម្រេចចំនួន ៤៤គ្រឿង ពីគម្រោង UNDP

នៅថ្ងៃទី២៦ និងទី២៧ ខែមិថុនា ឆ្នាំ២០២៥ សហគមន៍កសិកម្មចំនួន១៤ ក្នុងខេត្តព្រះវិហារ បានទទួលការផ្តល់ជូនម៉ាស៊ីនបកគ្រាប់ស្វាយចន្ទីពាក់កណ្តាលសម្រេចចំនួន ៤៤គ្រឿង ពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 80

ឯកឧត្តមរដ្ឋលេខាធិការ អ៊ួង កុសល អញ្ជើញជាអធិបតីភាព ក្នុងពិធីចែកពូជកូនឈើ​ហូប​​ផ្លែ ជូនប្រជាកសិករ១០០គ្រួសារ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ស្រុកកោះញែក...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 95

កសិករខេត្តព្រះវិហារ សម្តែងភាពរីករាយក្រោយក្រុមហ៊ុន និងផ្សារទំនើបនាំគ្នាសម្រុកចុះប្រមូលទិញផ្លែល្ពៅដល់ចម្ការ

ប្រជាកសិករក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ កំពុងរីករាយ និងមមាញឹកប្រមូលផលផ្លែល្ពៅក្នុងចម្ការ ដើម្បីលក់ជូនម្ចាស់អាជីវកម្ម ក្រុមហ៊ុន និងផ្សារទំនើបនៅរាជធានីភ្នំពេញ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 87

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញចុះជួបមន្ត្រី​កសិកម្មឃុំ​និងប្រជាកសិករ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីពិភាក្សាការសហការ ផលិតស្រូវពូជផ្ការំដួល

នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ បានចុះជួបជាមួយមន្រ្តីកសិកម្មឃុំ...