ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះជួបសំណេះសំណាល សួរសុខ​ទុក្ខដល់មន្រ្តីជំនាញ និងកងកម្លាំងអន្តរាគមន៍ នៅបឹងទន្លេសាប ខេត្តបាត់ដំបង

ចេញ​ផ្សាយ​ ០៨ មីនា ២០២៥ 1940

នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក មិត្រ សុខសុភ័គ្រ នាយ​អធិការ​រដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប និងលោក ជួង សុភា នាយខណ្ឌរដ្ឋ​បាល​ជលផលបាត់ដំបង បានចុះជួបមន្រ្តីខណ្ឌផ្នែក និងសង្កាត់ និងកងអន្តរាគមន៍​ចំណុះ​​​​​​​ឱ្យយោធពលភូមិភាគ៥ ដែលប្រចាំការនៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

នាឱកាសនៃកិច្ចសំណេះសំណាល ឯកឧត្តមអនុរដ្ឋលេខាធិការ បានពាំនាំនូវ​ការ​ផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និងបានថ្លែងអំណរគុណ​ដល់កង​កម្លាំង​អន្តរាគមន៍ ដែលបានខិតខំពុះពារច្រើនក្នុងការបំពេញកាតព្វកិច្ចទទួលបាន​នូវលទ្ធផលគួរជាទីមោទនភាព។

ទន្ទឹមនឹងនោះកិច្ចពិភាក្សា បានផ្តោតទៅលើការបង្រ្កាបបទល្មើសជលផល និងជួយ​អភិរក្ស​ធនធានជលផលដែលសម្បូរណ៍នៅក្នុងភូមិសាស្រ្តខេត្តនេះ។ ឯកឧត្តមក៏បាន​ផ្តល់ឱ្យមាន​ការពិភាក្សាគ្នា ផ្តោះប្តូរមតិយោបល់ទៅវិញទៅមក ដើម្បីស្វែងរកចំណុច​វិជ្ជមាន និងបញ្ហាប្រឈមខ្លះៗមួយចំនួន ដើម្បីប្រតិបត្តិការការទប់ស្កាត់​បទល្មើស​ជល​ផល ក្នុងរដូវបើកនេសាទនេះ។ ក្រុមពិភាក្សា​ក៏បាន​ឯកភាពគ្នាឱ្យប្រជា​នេសាទ​អាច​ដាក់ក្រឡាអួនទំហំ៣សង់ទីមែត្រ របាំងប្រវែង១០០ម៉ែត្រ និងគន្លាតពីគ្នាចម្ងាយ​១០០ម៉ែត្រផងដែរ។

ជាចុងបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណក្រុមការងារ​ចំពោះ​បេសកកម្ម​​ប្រកបដោយអត្ថន័យឆន្ទៈជាតិ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ដើម្បី​ជួយ​ទប់ស្កាត់បទល្មើស និងអភិរក្សធនធានជលផលក្នុងបឹងទន្លេសាប ដែលជាធន​ធាន​ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយមន្រ្តីជំនាញនឹងចូលរួម​សហការ​ក្នុង​ប្រតិបត្តិការនេះឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយផ្លែផ្កា៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 23

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា បានដឹកនាំខណ្ឌរដ្ឋបាលជលផលសៀមរាប ចុះសួរសុខទុក្ខ សំណេះសំណាល និងត្រួតពិនិត្យការប្រើប្រាស់ឧបករណ៍នេសាទជាលក្ខណ:គ្រួសារ នៅក្នុងខេត្តចំនួនពីរ

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ អមដំណើរដោយលោក ហាយ យង់ អភិបាលក្រុងសៀមរាបស្តីទី លោក ធិននី សុទ្ធី...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 25

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពដី សម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព

នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ចាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 22

ឯកឧត្តម​រដ្ឋមន្រ្តី​ ឌិត ទីណា​ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងសួរសុខទុក្ខកងកម្លាំង​ប្រចាំការ បងប្អូនប្រជាពលរដ្ឋ​ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 29

មន្រ្តីកសិកម្មឃុំ នៅឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង រៀបរាប់ពីដំណាំសក្តានុពលក្នុងឃុំ និងស្ថានភាពនៃការផ្គត់ផ្គង់បន្លែផ្លែឈើនាពេលបច្ចុប្បន្ន

មន្រ្តីកសិកម្មឃុំ នៅឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង រៀបរាប់ពីដំណាំសក្តានុពលក្នុងឃុំ និងស្ថានភាពនៃការផ្គត់ផ្គង់បន្លែផ្លែឈើនាពេលបច្ចុប្បន្ន។
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 27

ឯកឧត្តម​រដ្ឋមន្រ្តី​ ឌិត ទីណា​ អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពជាក់ស្តែង និងសួរសុខទុក្ខកងកម្លាំង​ប្រចាំការ បងប្អូនប្រជាពលរដ្ឋ​ នៅច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត

នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 28

ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា​ អញ្ជេីញចុះពិនិត្យស្ថានភាព​ផលិតកម្មដំណាំបន្លែ​ និងស្តាប់នូវសំណូមពរ​កសិដ្ឋានលាង​ ហ័រ​ នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អមដំណេីរដោយ​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 30

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចុះត្រួតពិនិត្យស្ថានភាពដី សម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព

នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 32

សហគមន៍កសិកម្មចំនួន ១៤ ក្នុងខេត្តព្រះវិហារ ទទួលបានម៉ាស៊ីនបកគ្រាប់ស្វាយចន្ទីពាក់កណ្ដាលសម្រេចចំនួន ៤៤គ្រឿង ពីគម្រោង UNDP

នៅថ្ងៃទី២៦ និងទី២៧ ខែមិថុនា ឆ្នាំ២០២៥ សហគមន៍កសិកម្មចំនួន១៤ ក្នុងខេត្តព្រះវិហារ បានទទួលការផ្តល់ជូនម៉ាស៊ីនបកគ្រាប់ស្វាយចន្ទីពាក់កណ្តាលសម្រេចចំនួន ៤៤គ្រឿង ពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 22

ឯកឧត្តមរដ្ឋលេខាធិការ អ៊ួង កុសល អញ្ជើញជាអធិបតីភាព ក្នុងពិធីចែកពូជកូនឈើ​ហូប​​ផ្លែ ជូនប្រជាកសិករ១០០គ្រួសារ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ស្រុកកោះញែក...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 31

កសិករខេត្តព្រះវិហារ សម្តែងភាពរីករាយក្រោយក្រុមហ៊ុន និងផ្សារទំនើបនាំគ្នាសម្រុកចុះប្រមូលទិញផ្លែល្ពៅដល់ចម្ការ

ប្រជាកសិករក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ កំពុងរីករាយ និងមមាញឹកប្រមូលផលផ្លែល្ពៅក្នុងចម្ការ ដើម្បីលក់ជូនម្ចាស់អាជីវកម្ម ក្រុមហ៊ុន និងផ្សារទំនើបនៅរាជធានីភ្នំពេញ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 28

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញចុះជួបមន្ត្រី​កសិកម្មឃុំ​និងប្រជាកសិករ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីពិភាក្សាការសហការ ផលិតស្រូវពូជផ្ការំដួល

នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ បានចុះជួបជាមួយមន្រ្តីកសិកម្មឃុំ...