ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំងកុមារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញដឹកនាំក្រុមការងារចូលរួមកម្មវិធីបុណ្យពូជដំណាំដូនតា នៅសហគមន៍ភ្នំក្រោម ក្នុងខេត្តសៀមរាប

ចេញ​ផ្សាយ​ ០១ មីនា ២០២៥ 1936

នៅថ្ងៃទី២៧ ខែកុម្ភៈ ២០២៤ ឯកឧត្តមបណ្ឌិតយ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំក្រុមការងារ រួមមានឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ លោក ឡោ ប៊ុណ្ណា ប្រធាន CARDI និងលោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ចូលរួមក្នុងកម្មវិធីបុណ្យពូជដំណាំដូនតា នៅសហគមន៍ភ្នំក្រោម ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប។

ពិធីបុណ្យនេះធ្វើឡើងក្នុងគោលបំណងបំផុសស្មារតី ចូលរួមអភិរក្ស ថែរក្សាពូជដំណាំបុរាណរបស់ដូនតាខ្មែរឱ្យបានល្អ ស្ថិតស្ថេរគង់វង្ស និងយូរអង្វែង។

នាឱកាសនោះ ឯកឧត្តម យ៉ង សាំងកុមារ បានថ្លែងអរគុណ និងស្វាគមន៍ ព្រមទាំងលើកទឹក ចិត្តដល់ប្រជាកសិករ ដែលមានស្មារតីក្នុងការថែរក្សា អភិរក្ស ពូជដំណាំដូនតាខ្មែរនាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមគូសបញ្ជាក់ថា ពូជដំណាំដូនតាមានច្រើន បើសិនជាប្រជាកសិករចង់ផលិតពូជមួយណា គួរតែសហការជាមួយក្រសួងកសិកម្ម មន្ទីរកសិកម្មខេត្ត ដើម្បីតម្រង់ទិសលើការងារបច្ចេកទេស គុណភាព ពូជសុទ្ធ ព្រមទាំងលើកទឹកចិត្តដល់កសិករឱ្យផលិតបែបសរីរាង្គផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានឱ្យដឹងទៀតថា ក្រសួងបាននិងកំពុងអនុវត្ត នូវគោលនយោបាយដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ដើម្បីជួយដោះស្រាយរាល់បញ្ហាប្រឈមនានារបស់កសិករ។ ដូច្នេះ បើកសិករចង់ផលិតតាមស្តង់ដារកសិកម្មសរីរាង្គ ឬចង់ផលិតសម្រាប់ការនាំចេញ អាចចុះឈ្មោះ ដោយសហការជាមួយមន្ត្រីកសិកម្មឃុំ ដែលនៅរង់ចាំធ្វើការសហការជាមួយកសិករគ្រប់ពេលវេលា ក្នុងការប្រឹក្សាបច្ចេកទេស សម្របសម្រួលលើការងារផ្សេងៗ ជាពិសេសបញ្ហាទីផ្សារជាដើម។

ចំណែក លោក ឡោ ប៊ុណ្ណា ប្រធានវិទ្យាស្ថាន CARDI បានបញ្ជាក់ថា មកដល់ពេលនេះ វិទ្យាស្ថានបានរក្សាពូជដំណាំរបស់ដូនតាខ្មែរបានរាប់ពាន់ប្រភេទ ហើយពូជដែលប្រជាកសិករកំពុងបារម្ភពីការបាត់បង់ ត្រូវបានមន្ត្រីជំនាញនៅវិទ្យាស្ថាន CARDI បន្តអភិរក្ស និងថែរក្សាដោយយកចិត្តទុកដាក់រហូតមក ដល់ពេលបច្ចុប្បន្ននេះ មិនឱ្យមានការបាត់បង់ឡើយ។ ស្របពេលជាមួយគ្នានេះ លោកក៏បានណែនាំដល់កសិករលើការសរសេរឈ្មោះពូជនីមួយៗឱ្យបានច្បាស់លាស់ ចៀសវាងសរសេរខុស និងនាំហៅខុស ហើយបន្តខុស ធ្វើឱ្យបាត់ឈ្មោះដើមរបស់ពូជផងដែរ។ លោកបន្ថែមថា ពូជជាតិសព្វថ្ងៃដែលកំពុងមានតម្រូវការទីផ្សារខ្ពស់ រួមមាន ពូជផ្ការំដួល ពូជសែនក្រអូប០១ ពូជស្រងែ និងពូជឆ្មារព្រំ ជាដើម។

ក្នុងកម្មវិធីនេះ កសិករមកពីសហគមន៍ខេត្តផ្សេងៗ បានសួរនាំពិភាក្សាយ៉ាងផុសផុលលើបច្ចេកទេសដាំដុះ ការធ្វើកសិកម្មតាមស្តង់ដារសរីរាង្គ និងការប្រើប្រាស់ជីថ្នាំតាមស្តង់ដារបច្ចេកទេសជាដើម។ រីឯ លោកស្រីយក់ តាំង ប្រធានសហគមន៍ភ្នំក្រោម ក៏បានសម្តែងការសប្បាយរីករាយដោយឃើញវត្តមានថ្នាក់ដឹកនាំក្រសួងចុះគាំទ្រ។ ករណីនេះ លោកស្រីសន្យានឹងបន្តសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យកាន់តែស៊ីជម្រៅថែមទៀត៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 24

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា បានដឹកនាំខណ្ឌរដ្ឋបាលជលផលសៀមរាប ចុះសួរសុខទុក្ខ សំណេះសំណាល និងត្រួតពិនិត្យការប្រើប្រាស់ឧបករណ៍នេសាទជាលក្ខណ:គ្រួសារ នៅក្នុងខេត្តចំនួនពីរ

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ អមដំណើរដោយលោក ហាយ យង់ អភិបាលក្រុងសៀមរាបស្តីទី លោក ធិននី សុទ្ធី...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 25

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពដី សម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព

នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ចាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 22

ឯកឧត្តម​រដ្ឋមន្រ្តី​ ឌិត ទីណា​ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងសួរសុខទុក្ខកងកម្លាំង​ប្រចាំការ បងប្អូនប្រជាពលរដ្ឋ​ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 29

មន្រ្តីកសិកម្មឃុំ នៅឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង រៀបរាប់ពីដំណាំសក្តានុពលក្នុងឃុំ និងស្ថានភាពនៃការផ្គត់ផ្គង់បន្លែផ្លែឈើនាពេលបច្ចុប្បន្ន

មន្រ្តីកសិកម្មឃុំ នៅឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង រៀបរាប់ពីដំណាំសក្តានុពលក្នុងឃុំ និងស្ថានភាពនៃការផ្គត់ផ្គង់បន្លែផ្លែឈើនាពេលបច្ចុប្បន្ន។
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 28

ឯកឧត្តម​រដ្ឋមន្រ្តី​ ឌិត ទីណា​ អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពជាក់ស្តែង និងសួរសុខទុក្ខកងកម្លាំង​ប្រចាំការ បងប្អូនប្រជាពលរដ្ឋ​ នៅច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត

នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 28

ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា​ អញ្ជេីញចុះពិនិត្យស្ថានភាព​ផលិតកម្មដំណាំបន្លែ​ និងស្តាប់នូវសំណូមពរ​កសិដ្ឋានលាង​ ហ័រ​ នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អមដំណេីរដោយ​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 30

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចុះត្រួតពិនិត្យស្ថានភាពដី សម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព

នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 32

សហគមន៍កសិកម្មចំនួន ១៤ ក្នុងខេត្តព្រះវិហារ ទទួលបានម៉ាស៊ីនបកគ្រាប់ស្វាយចន្ទីពាក់កណ្ដាលសម្រេចចំនួន ៤៤គ្រឿង ពីគម្រោង UNDP

នៅថ្ងៃទី២៦ និងទី២៧ ខែមិថុនា ឆ្នាំ២០២៥ សហគមន៍កសិកម្មចំនួន១៤ ក្នុងខេត្តព្រះវិហារ បានទទួលការផ្តល់ជូនម៉ាស៊ីនបកគ្រាប់ស្វាយចន្ទីពាក់កណ្តាលសម្រេចចំនួន ៤៤គ្រឿង ពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 23

ឯកឧត្តមរដ្ឋលេខាធិការ អ៊ួង កុសល អញ្ជើញជាអធិបតីភាព ក្នុងពិធីចែកពូជកូនឈើ​ហូប​​ផ្លែ ជូនប្រជាកសិករ១០០គ្រួសារ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ស្រុកកោះញែក...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 31

កសិករខេត្តព្រះវិហារ សម្តែងភាពរីករាយក្រោយក្រុមហ៊ុន និងផ្សារទំនើបនាំគ្នាសម្រុកចុះប្រមូលទិញផ្លែល្ពៅដល់ចម្ការ

ប្រជាកសិករក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ កំពុងរីករាយ និងមមាញឹកប្រមូលផលផ្លែល្ពៅក្នុងចម្ការ ដើម្បីលក់ជូនម្ចាស់អាជីវកម្ម ក្រុមហ៊ុន និងផ្សារទំនើបនៅរាជធានីភ្នំពេញ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 29

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញចុះជួបមន្ត្រី​កសិកម្មឃុំ​និងប្រជាកសិករ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីពិភាក្សាការសហការ ផលិតស្រូវពូជផ្ការំដួល

នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ បានចុះជួបជាមួយមន្រ្តីកសិកម្មឃុំ...