ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយឯកអគ្គរាជទូតតែងតាំងថ្មីនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋប៊ុលហ្គារី ព្រះរាជាណាចក្រប៊ែលហ្សុិក ប្រ៊ុយណេដារូស្សាឡាម និងសាធារណរដ្ឋហ្វីលីពីន

ចេញ​ផ្សាយ​ ០៧ កុម្ភៈ ២០២៥ 2209

នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយឯកអគ្គរាជទូតតែងតាំងថ្មីនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋប៊ុលហ្គារី ព្រះរាជាណាចក្រប៊ែលហ្សុិក ប្រ៊ុយណេដារូស្សាឡាម និងសាធារណរដ្ឋហ្វីលីពីន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរនូវឱកាសចូលកាន់តំណែង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី ចំនួន០៤ រូបប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចេញទៅបំពេញបេសកកម្មក្នុងពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីគោលនយោបាយកសិកម្មក្នុងការធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ពោលគឺមានហូប មានប្រើ មានបាន និងមានរហូត ដែលកម្ពុជាបានឆ្លងផុតនូវដំណាក់កាលខ្វះហូប មកដល់បច្ចុប្បន្ននេះគឺមានហូបគ្រប់គ្រាន់ ហើយត្រូវជំរុញការកែច្នៃ វេចខ្ចប់ និងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាមូលដ្ឋានសេដ្ឋកិច្ចគឺ មានបាន។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកសិផលសក្តានុពលរបស់កម្ពុជារួមមាន ស្រូវអង្ករ ស្វាយ ស្វាយចន្ទី ម្រេច និងចេក ដែលត្រូវការការវិនិយោគក្នុងការកែច្នៃ ជំរុញការនាំចេញឱ្យបានច្រេីន​ ទទួលបានតម្លៃបន្ថែមខ្ពស់ និងមានផលប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាកសិករកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថាកម្ពុជាស្វាគមន៍អ្នកវិនិយោគ ដែលមានបំណងវិនិយោគផ្នែកឧស្សាហកម្ម​ ធាតុចូលកសិកម្ម និងសេវាកម្ម​ ដែលអាចស្រូបយកកសិផល​កម្ពុជា​ ធ្វេីការកែច្នៃ​ និងនាំចេញបានពិតប្រាកដ​ ដោយមិនប្រកួតប្រជែងការដាំដុះជាមួយប្រជាកសិករក្នុងស្រុកឡេីយ​ ដែលឯកអគ្គរាជទូត​ត្រូវពិនិត្យលទ្ធភាពក្នុងការកៀរគរ​ និងស្វែងរកការគាំទ្រ​នានាដេីម្បីទាក់ទាញអ្នកវិនិយោគមកវិនិយោគក្នុងប្រទេសកម្ពុជា។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការបើកទីផ្សារអន្តរជាតិ គឺជារឿងចាំបាច់ដែលគួរយកចិត្តទុកដាក់បំផុត ដោយឯកអគ្គរាជទូត អាចជួយជំរុញគាំទ្រ សម្របសម្រួល មានការចរចានីតិវិធីច្បាស់លាស់ មានការថ្លឹងថ្លែងផលប្រយោជន៍ និងផលប៉ះពាល់ត្រឹមត្រូវ និងតស៊ូមតិអំពីលក្ខខណ្ឌសុវត្ថិភាពចំណីអាហារ អនាម័យ ភូតគាមអនាម័យ និងមានការទទួលស្គាល់នូវគុណភាពកសិផលកម្ពុជា ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការងារឥណទានកាបូន​ និងការអភិរក្សធនធានធម្មជាតិផងដែរ​ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់អំពីការងារនេះ​ គិតគូរពីអធិបតេយ្យភាពរបស់ខ្លួន​ ពិចារណាឱ្យបានច្បាស់លាស់​ និងគិតគូរផលប្រយោជន៍ប្រជាជនជាសំខាន់​។

ជាទីបញ្ចប់​ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី ចំនួន០៤​ រូបបានថ្លែងអំណរគុណដល់​ ឯកឧត្តមរដ្ឋមន្ត្រី​ ដែលបានពន្យល់​ និងផ្តល់ការណែនាំយ៉ាងសុីជម្រៅក្នុងវិស័យកសិកម្ម​ ដេីម្បីជាទុនក្នុងការស្វែងរកការគាំទ្រក្រៅប្រទេស​ និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗឱ្យកាន់តែល្អប្រសេីរ​ ទាញយកផលចំនេញ​សម្រាប់វិស័យកសិកម្ម​ និងវិស័យសំខាន់ផ្សេងៗទៀត​ឱ្យកាន់តែរីកចំរេីន៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 80

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា បានដឹកនាំខណ្ឌរដ្ឋបាលជលផលសៀមរាប ចុះសួរសុខទុក្ខ សំណេះសំណាល និងត្រួតពិនិត្យការប្រើប្រាស់ឧបករណ៍នេសាទជាលក្ខណ:គ្រួសារ នៅក្នុងខេត្តចំនួនពីរ

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ អមដំណើរដោយលោក ហាយ យង់ អភិបាលក្រុងសៀមរាបស្តីទី លោក ធិននី សុទ្ធី...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 79

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពដី សម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព

នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ចាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 68

ឯកឧត្តម​រដ្ឋមន្រ្តី​ ឌិត ទីណា​ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងសួរសុខទុក្ខកងកម្លាំង​ប្រចាំការ បងប្អូនប្រជាពលរដ្ឋ​ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 88

មន្រ្តីកសិកម្មឃុំ នៅឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង រៀបរាប់ពីដំណាំសក្តានុពលក្នុងឃុំ និងស្ថានភាពនៃការផ្គត់ផ្គង់បន្លែផ្លែឈើនាពេលបច្ចុប្បន្ន

មន្រ្តីកសិកម្មឃុំ នៅឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង រៀបរាប់ពីដំណាំសក្តានុពលក្នុងឃុំ និងស្ថានភាពនៃការផ្គត់ផ្គង់បន្លែផ្លែឈើនាពេលបច្ចុប្បន្ន។
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 82

ឯកឧត្តម​រដ្ឋមន្រ្តី​ ឌិត ទីណា​ អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពជាក់ស្តែង និងសួរសុខទុក្ខកងកម្លាំង​ប្រចាំការ បងប្អូនប្រជាពលរដ្ឋ​ នៅច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត

នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 76

ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា​ អញ្ជេីញចុះពិនិត្យស្ថានភាព​ផលិតកម្មដំណាំបន្លែ​ និងស្តាប់នូវសំណូមពរ​កសិដ្ឋានលាង​ ហ័រ​ នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អមដំណេីរដោយ​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 92

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចុះត្រួតពិនិត្យស្ថានភាពដី សម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព

នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 100

សហគមន៍កសិកម្មចំនួន ១៤ ក្នុងខេត្តព្រះវិហារ ទទួលបានម៉ាស៊ីនបកគ្រាប់ស្វាយចន្ទីពាក់កណ្ដាលសម្រេចចំនួន ៤៤គ្រឿង ពីគម្រោង UNDP

នៅថ្ងៃទី២៦ និងទី២៧ ខែមិថុនា ឆ្នាំ២០២៥ សហគមន៍កសិកម្មចំនួន១៤ ក្នុងខេត្តព្រះវិហារ បានទទួលការផ្តល់ជូនម៉ាស៊ីនបកគ្រាប់ស្វាយចន្ទីពាក់កណ្តាលសម្រេចចំនួន ៤៤គ្រឿង ពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 69

ឯកឧត្តមរដ្ឋលេខាធិការ អ៊ួង កុសល អញ្ជើញជាអធិបតីភាព ក្នុងពិធីចែកពូជកូនឈើ​ហូប​​ផ្លែ ជូនប្រជាកសិករ១០០គ្រួសារ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ស្រុកកោះញែក...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 84

កសិករខេត្តព្រះវិហារ សម្តែងភាពរីករាយក្រោយក្រុមហ៊ុន និងផ្សារទំនើបនាំគ្នាសម្រុកចុះប្រមូលទិញផ្លែល្ពៅដល់ចម្ការ

ប្រជាកសិករក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ កំពុងរីករាយ និងមមាញឹកប្រមូលផលផ្លែល្ពៅក្នុងចម្ការ ដើម្បីលក់ជូនម្ចាស់អាជីវកម្ម ក្រុមហ៊ុន និងផ្សារទំនើបនៅរាជធានីភ្នំពេញ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 77

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញចុះជួបមន្ត្រី​កសិកម្មឃុំ​និងប្រជាកសិករ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីពិភាក្សាការសហការ ផលិតស្រូវពូជផ្ការំដួល

នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ បានចុះជួបជាមួយមន្រ្តីកសិកម្មឃុំ...