នាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងសហប្រតិបត្តិការអន្តរជាតិ (DPFIC) នៃរដ្ឋបាលជលផល ទទួលបន្ទុកចងក្រងនិងផ្សព្វផ្សាយស្ថិតិជលផល។ ខណ្ឌរដ្ឋបាលជលផលទទួលបន្ទុកប្រមូលនិងរាយការណ៍ស្ថិតិជលផលតាមរយៈប្រព័ន្ធ FishStat ជាផ្នែកមួយនៃប្រព័ន្ធគ្រប់គ្រងព័ត៌មានជលផល (FIMS) ដែលត្រូវបានបង្កើតឡើងដោយរដ្ឋបាលជលផល ជាមូលដ្ឋានសម្រាប់គ្រប់គ្រងវិស័យជលផល។
ចាប់តាំងពីឆ្នាំ២០២៣មក រដ្ឋបាលជលផលបានដំណើរការប្រព័ន្ធរាយការណ៍ស្ថិតិ និងព័ត៌មានជលផលពីខណ្ឌរដ្ឋបាលជលផលតាមប្រព័ន្ធឌីជីថលទាំងស្រុង សម្រាប់ការបញ្ចូល ដំណើរការ និងការវិភាគទិន្នន័យតាមកម្មវិធី KoBoToolbox ដែលត្រូវបានប្រើជាមូលដ្ឋានសម្រាប់រៀបចំបូកសរុបរបាយការណ៍ស្ថិតិជលផលប្រចាំឆ្នាំ។ ស្របតាមបទពិសោធន៍រយៈពេលពីរឆ្នាំចុងក្រោយនេះ ការកែសម្រួលបន្ថែមត្រូវបានធ្វើឡើងដើម្បីសម្របសម្រួលដល់ការបញ្ចូលទិន្នន័យ វិភាគ និងរាយការណ៍ព័ត៌មានជលផល។
ស្ថិតិជលផលប្រចាំឆ្នាំ២០២៤
សម្រាប់ឆ្នាំ២០២៤ (ក្រាហ្វិកទី១) ផលនេសាទនិងផលវារីវប្បកម្មអនុវត្ដបានចំនួន ៩២៦,៩៣៤តោន កើនលើសឆ្នាំមុនចំនួន ៦០៦,៨៤តោន ស្មើនឹង៧%ធៀបនឹងឆ្នាំ២០២៣ រួមមាន៖
ផលនេសាទទឹកសាបចំនួន ៤៦៧,៣៤៤តោន កើនឡើងចំនួន ៤០,៥៩៤តោន ស្មើនឹង ៩,៥% ធៀបនឹងឆ្នាំ២០២៣
ផលនេសាទសមុទ្រចំនួន ១៣៩,៣១០តោន កើនឡើងចំនួន ១៣,៨១០តោន ស្មើនឹង ១១% ធៀបនឹងឆ្នាំ២០២
ផលវារីវប្បកម្មនិងការភ្ញាស់កូនត្រីពូជពីឆ្នាំ២០២០-២០២៤ (ក្រាហ្វិកទី២)
ផលវារីវប្បកម្មចំនួន ៣២០,២៨០ តោន កើនឡើងចំនួន ៦,២៨០ តោន ស្មើនឹង ២% ធៀបនឹងឆ្នាំ២០២៣។
ការផលិតកូនត្រីពូជអនុវត្តបានចំនួន ២៧៥,៥០០,០០០ ក្បាល កើនឡើងចំនួន ៦,២០០,០០០ ក្បាល ស្មើនឹង ២.៣% ធៀបនឹងឆ្នាំ២០២៣។
ក្រាហ្វិកទី១. ផលនេសាទទឹកសាប ផលនេសាទសមុទ្រ និងផលវារីវប្បកម្មពីឆ្នាំ២០២០-២០២៤
ក្រាហ្វិកទី២. ផលវារីវប្បកម្មនិងការភ្ញាស់កូនត្រីពូជពីឆ្នាំ២០២០-២០២៤
តារាង. ស្ថិតិផលនេសាទនិងផលវារីវប្បកម្មប្រចាំឆ្នាំ២០២៤(តោន)