ការនេសាទក្នុងតំបន់ទឹកសាបមានសារៈសំខាន់យ៉ាងខ្លាំងចំពោះសន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ តំបន់ស្រះជម្រកត្រីនៅរដូវប្រាំងមានតួនាទីសំខាន់ក្នុងការការពារមេពូជត្រីនិងធនធានវារីសត្វចម្រុះនិងភាពសម្បូរនៃប្រភេទត្រី។ ដើម្បីផ្ដល់កន្លែងសុវត្ថិភាពសម្រាប់ត្រីមេពូជ រដ្ឋបាលជលផលបានបង្កើតសហគមន៍ស្រះជម្រកត្រី (CFR) នៅតំបន់នេសាទទឹកសាបទូទាំងប្រទេស និងក្រោយធ្វើបច្ចប្បន្នភាពសហគមន៍ស្រះជម្រកត្រីមាន ៨៩៣ ក្នុងនោះសហគមន៍មានលក្ខន្តិកៈមានចំនួន៥៩៦ សហគមន៍ដំណើរការល្អមាន ៤២៩ ផ្ទៃក្រឡាសរុបនៅរដូវប្រាំងមាន ៣១៥១៩៧ ហិកតា ផ្ទៃក្រឡាសរុបនៅរដូវវស្សាមាន ៣២៧ ៦៩១ហិកតា និងមានគណៈកម្មការសរុប ៥ ៣៦៣នាក់ មានគណៈកម្មការជាស្ត្រី ១០២០នាក់ ដែលឆ្លុះបញ្ចាំងពីការចូលរួមដ៏រឹងមាំពីសហគមន៍និងការចូលរួមយេនឌ័រនៅក្នុងអភិបាលកិច្ចជលផលនៅថ្នាក់មូដ្ឋាន។ តំបន់ស្រះជម្រកត្រីទាំងនេះដើរតួនាទីជាតំបន់សុវត្ថិភាពសម្រាប់ត្រីមេពូជនៅរដូវប្រាំង ជួយឲ្យមានការកើនឡើងទាំងបរិមាណនិងប្រភេទត្រីក្នុងរដូវវស្សា និងជួយគាំទ្រជីវភាពសហគមន៍ក្នុងតំបន់។
នាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម (DAD) នៃរដ្ឋបាលជលផលទទួលបន្ទុកក្នុងការគ្រប់គ្រង អភិវឌ្ឍន៍ និងប្រមូលទិន្នន័យសហគមន៍ស្រះជម្រកត្រី។ ការស្ទង់មតិស្ដីពីស្ថានភាពសហគមន៍ស្រះត្រីត្រូវបានអនុវត្តក្នុងឆ្នាំ២០២១ ហើយ DAD បានពង្រីកនិងកែលម្អការស្ទង់មតិនេះបន្ថែមក្នុងឆ្នាំ២០២២–២០២៣ ដោយមានការគាំទ្របច្ចេកទេសពីកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាប័ន្ន៖ ផ្នែកនេសាទ (FAO CAPFISH-Capture) អង្គការ WorldFish និងអង្គការ GIZ។ លើសពីនេះ ការវាយតម្លៃប្រសិទ្ធភាពសហគមន៍ស្រះជម្រកត្រីចំនួន ១០០ ត្រូវបានអនុវត្តក្នុងឆ្នាំ២០២៣ ដោយការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU)។
ដើម្បីលើកកម្ពស់ប្រើប្រាស់ទិន្នន័យនិងគណនេយ្យភាពក្នុងការគ្រប់គ្រង រដ្ឋបាលជលផល តាមរយៈកម្មវិធី FAO CAPFISH-Capture បានដាក់ឲ្យដំណើរការ “ថ្នាលទិន្នន័យសហគមន៍ស្រះជម្រកត្រី” ដែលអភិវឌ្ឍដោយអង្គការទិន្នន័យសម្រាប់ការអភិវឌ្ឍ (ODC)។ ថ្នាលទិន្នន័យឌីជីថលនេះបង្ហាញទីតាំងស្រះជម្រកត្រីនិងផ្តល់ទិន្នន័យ ដែលអាចទាញយកបានអំពីលក្ខណៈទីតាំង ការចូលរួមរបស់សហគមន៍ និងការអនុវត្តការគ្រប់គ្រង។ ថ្នាលទិន្នន័យនេះត្រូវបានរចនាឡើងជាឧបករណ៍សម្របសម្រួល ដើម្បីជួយផ្ដល់ព័ត៌មានដល់ការសម្រេចចិត្ត កំណត់អាទិភាពការគាំទ្រ និងពង្រឹងការអភិរក្សប្រព័ន្ធអេកូស៊ីវារិជាតនៃប្រទេសកម្ពុជា តាមលក្ខណៈសហគមន៍។
សហគមន៍ស្រះជម្រកត្រីសុរប |
សហគមន៍ស្រះជម្រកត្រីចុះបញ្ជីផ្លូវការ |
ចំនួនគណៈកម្មការសហគមន៍ស្រះជម្រកត្រីសរុប |
ទំហំសហគមន៍ស្រះជម្រកត្រីសរុប (ហ.ត) |
៨៩៣ |
៥៩៦ |
៥៣៦៣ (១០២០ ស្រ្តី) |
៣២៧ ៦៩១ |
ល.រ |
ស្ថានភាពសហគមន៍ស្រះជម្រកត្រីឆ្នាំ២០២២ |
ចំនួន |
១ |
សហគមន៍ស្រះជម្រកត្រីសរុប |
៨៩៣ |
២ |
សហគមន៍មានលក្ខន្ដិកៈ/ច្បាប់ |
៥៩៦ |
៣ |
សហគមន៍មានផែនការគ្រប់គ្រង |
២៣៣ |
៤ |
សហគមន៍មានគណៈកម្មការ |
៦២៩ |
៥ |
សហគមន៍ដំណើរការល្អ |
៤២៩ |
៦ |
សហគមន៍មិនទាន់ដំណើរការល្អ |
២២៩ |
៧ |
គណៈកម្មការសរុប |
៥៣៦៣នាក់ |
៨ |
គណៈកម្មការជាស្ដ្រី |
១០២០នាក់ |
៩ |
ផ្ទៃក្រឡាស្រះជម្រកត្រីនៅរដូវប្រាំង |
៣១៥ ១៩៧ហិកតា |
១០ |
ផ្ទៃក្រឡាស្រះជម្រកត្រីនៅរដូវវស្សា |
៣២៧ ៦៩១ហិកតា |