ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងព្រះវិហារថ្មី នៅវត្តរតននិមិត្ដសំពៅផល ខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ០៣ មេសា ២០២៥ 2021

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពពិធីសម្ពោធឆ្លងព្រះវិហារថ្មី នៅវត្តរតននិមិត្តសំពៅផល ស្ថិតនៅភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ពិធីនេះក៏មានការចូលរួមសំណាក់ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារចុះមូលដ្ឋានស្រុកស្រុកមង្គលបូរី ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ព្រះសង្ឃ ប្រជាពលរដ្ឋ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងស្រុកមង្គលបូរី។
នាឱកាសនេះ ឯកឧត្តម កែ គឹមយ៉ាន បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះព្រះភិក្ខុធិត សគុណោ កេត ភីរ៉ា ព្រះចៅអធិការវត្តដែលបានដឹកនាំកសាងនូវសមិទ្ធផលថ្មីៗជាច្រើន ពិសេសការដឹកនាំពុទ្ធបរិស័ទ សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស កសាងព្រះវិហារថ្មី ដែលមានបណ្តោយប្រវែង២២ម៉ែត្រ ទទឹងប្រវែង១២,៤៥ ម៉ែត្រ មានរចនាបទខ្មែរ ដោយបានបញ្ចប់ការសាងសង់ជាស្ថាពរនៅដើមឆ្នាំ២០២៥។
ជាទីបញ្ចប់​ ឯកឧត្តមតំណាងរាស្ត្រ បានបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ក្នុងនោះដែរស្រុកមង្គលបូរី ការងារសន្តិសុខ សណ្តាប់ធ្នាប់ គឺមានលក្ខណៈល្អប្រសើរ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ក្នុងការជំរុញនូវការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ធ្វើឱ្យគ្រប់រូបភាពនៃបទល្មើសមានការថយចុះ និងបង្ក្រាបបានទាន់ពេលវេលា៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 34

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា បានដឹកនាំខណ្ឌរដ្ឋបាលជលផលសៀមរាប ចុះសួរសុខទុក្ខ សំណេះសំណាល និងត្រួតពិនិត្យការប្រើប្រាស់ឧបករណ៍នេសាទជាលក្ខណ:គ្រួសារ នៅក្នុងខេត្តចំនួនពីរ

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ អមដំណើរដោយលោក ហាយ យង់ អភិបាលក្រុងសៀមរាបស្តីទី លោក ធិននី សុទ្ធី...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 39

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពដី សម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព

នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ចាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 31

ឯកឧត្តម​រដ្ឋមន្រ្តី​ ឌិត ទីណា​ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងសួរសុខទុក្ខកងកម្លាំង​ប្រចាំការ បងប្អូនប្រជាពលរដ្ឋ​ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 47

មន្រ្តីកសិកម្មឃុំ នៅឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង រៀបរាប់ពីដំណាំសក្តានុពលក្នុងឃុំ និងស្ថានភាពនៃការផ្គត់ផ្គង់បន្លែផ្លែឈើនាពេលបច្ចុប្បន្ន

មន្រ្តីកសិកម្មឃុំ នៅឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង រៀបរាប់ពីដំណាំសក្តានុពលក្នុងឃុំ និងស្ថានភាពនៃការផ្គត់ផ្គង់បន្លែផ្លែឈើនាពេលបច្ចុប្បន្ន។
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 36

ឯកឧត្តម​រដ្ឋមន្រ្តី​ ឌិត ទីណា​ អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពជាក់ស្តែង និងសួរសុខទុក្ខកងកម្លាំង​ប្រចាំការ បងប្អូនប្រជាពលរដ្ឋ​ នៅច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត

នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 43

ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា​ អញ្ជេីញចុះពិនិត្យស្ថានភាព​ផលិតកម្មដំណាំបន្លែ​ និងស្តាប់នូវសំណូមពរ​កសិដ្ឋានលាង​ ហ័រ​ នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អមដំណេីរដោយ​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 42

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចុះត្រួតពិនិត្យស្ថានភាពដី សម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព

នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 42

សហគមន៍កសិកម្មចំនួន ១៤ ក្នុងខេត្តព្រះវិហារ ទទួលបានម៉ាស៊ីនបកគ្រាប់ស្វាយចន្ទីពាក់កណ្ដាលសម្រេចចំនួន ៤៤គ្រឿង ពីគម្រោង UNDP

នៅថ្ងៃទី២៦ និងទី២៧ ខែមិថុនា ឆ្នាំ២០២៥ សហគមន៍កសិកម្មចំនួន១៤ ក្នុងខេត្តព្រះវិហារ បានទទួលការផ្តល់ជូនម៉ាស៊ីនបកគ្រាប់ស្វាយចន្ទីពាក់កណ្តាលសម្រេចចំនួន ៤៤គ្រឿង ពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 29

ឯកឧត្តមរដ្ឋលេខាធិការ អ៊ួង កុសល អញ្ជើញជាអធិបតីភាព ក្នុងពិធីចែកពូជកូនឈើ​ហូប​​ផ្លែ ជូនប្រជាកសិករ១០០គ្រួសារ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ស្រុកកោះញែក...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 42

កសិករខេត្តព្រះវិហារ សម្តែងភាពរីករាយក្រោយក្រុមហ៊ុន និងផ្សារទំនើបនាំគ្នាសម្រុកចុះប្រមូលទិញផ្លែល្ពៅដល់ចម្ការ

ប្រជាកសិករក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ កំពុងរីករាយ និងមមាញឹកប្រមូលផលផ្លែល្ពៅក្នុងចម្ការ ដើម្បីលក់ជូនម្ចាស់អាជីវកម្ម ក្រុមហ៊ុន និងផ្សារទំនើបនៅរាជធានីភ្នំពេញ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 36

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញចុះជួបមន្ត្រី​កសិកម្មឃុំ​និងប្រជាកសិករ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីពិភាក្សាការសហការ ផលិតស្រូវពូជផ្ការំដួល

នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ បានចុះជួបជាមួយមន្រ្តីកសិកម្មឃុំ...