ឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់ អញ្ជើញជាអធិបតីភាព​ក្នុង​ពិធី​ចុះកិច្ចសន្យា «ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន» រវាង​សហ​គមន៍​​កសិកម្មទំនើបស្វាយចន្ទីចំនួន៣ក្នុងខេត្តកំពង់ធំ និងក្រុមហ៊ុន Santana Agro Products

ចេញ​ផ្សាយ​ ៣១ មីនា ២០២៥ 1888

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនាយកដ្ឋាន កសិ- ឧស្សាហកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត​កំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះកិច្ចសន្យា​«ផ្គត់ផ្គង់​គ្រាប់​ស្វាយ​ចន្ទីសើមចំនួន៣០០តោន» ជាផ្លូវការ រវាងសហគមន៍​កសិកម្ម​ទំនើបស្វាយចន្ទីចំនួន៣ គឺសហគមន៍ប្រាសាទសំបូររុងរឿង សហគមន៍​សាលា​វិស័យ និងសហគមន៍ទំរីងកំពង់ធំ ជាមួយនឹងក្រុមហ៊ុន Santana Agro Products។
នៅចំពោះមុខអង្គពិធី ឯកឧត្តម ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា បើបូក​រួម​ជាមួយនឹងកិច្ចសន្យាដែលទើបបានចុះហត្ថលេខាជាមួយនឹង​ក្រុមហ៊ុន ​MIRARTH កាលពីពេលថ្មីៗនេះ សហគមន៍មានកិច្ចសន្យាសរុបនៅក្នុង​ដៃ​ទំហំ​ជាង១លានដុល្លារ រួចជាស្រេចទៅហើយ។ ឯកឧត្តមលើកឡើង​ទៀតថា សមាជិកទាំងអស់មិនចាំបាច់ព្រួយបារម្ភ​ពីបញ្ហាទីផ្សារ​សម្រាប់​រដូវកាលប្រមូលផលឆ្នាំនេះនោះទេ។ ចំណែកឯគ្រាប់ស្វាយចន្ទីដែលនៅ​សេសសល់ អាចនឹងត្រូវបាន​ប្រមូល​​សម្ងួត ដើម្បីទុកលក់​ស្ងួតនៅ​ពេល​ក្រោយ។ 
សូមបញ្ជាក់ថាតាមការប៉ាន់ស្មាន កិច្ចសន្យាលើកនេះមាន​ទំហំគិតជា​សាច់​ប្រាក់ប្រហែល៤០ម៉ឺនដុល្លារ ដោយសហគមន៍ត្រូវផ្គត់ផ្គង់​គ្រាប់​ស្វាយចន្ទីសើមចំនួន៣០០តោន ក្នុងលក្ខខណ្ឌតម្លៃប្រែប្រួល​តាម​ជាក់​ស្តែង និងអាស្រ័យលើគុណភាពគ្រាប់ស្វាយចន្ទី។ ក្រុមហ៊ុននឹងផ្តល់ជូន​១០០៛/គីឡូក្រាម បន្ថែមពីលើតម្លៃទីផ្សារនៅតាមតំបន់នីមួយៗ ហើយ​ការចំណាយដឹកជញ្ជូនពីសហគមន៍គឺជាបន្ទុករបស់ក្រុមហ៊ុន៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 56

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា បានដឹកនាំខណ្ឌរដ្ឋបាលជលផលសៀមរាប ចុះសួរសុខទុក្ខ សំណេះសំណាល និងត្រួតពិនិត្យការប្រើប្រាស់ឧបករណ៍នេសាទជាលក្ខណ:គ្រួសារ នៅក្នុងខេត្តចំនួនពីរ

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ អមដំណើរដោយលោក ហាយ យង់ អភិបាលក្រុងសៀមរាបស្តីទី លោក ធិននី សុទ្ធី...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 54

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពដី សម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព

នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ចាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 40

ឯកឧត្តម​រដ្ឋមន្រ្តី​ ឌិត ទីណា​ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងសួរសុខទុក្ខកងកម្លាំង​ប្រចាំការ បងប្អូនប្រជាពលរដ្ឋ​ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 63

មន្រ្តីកសិកម្មឃុំ នៅឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង រៀបរាប់ពីដំណាំសក្តានុពលក្នុងឃុំ និងស្ថានភាពនៃការផ្គត់ផ្គង់បន្លែផ្លែឈើនាពេលបច្ចុប្បន្ន

មន្រ្តីកសិកម្មឃុំ នៅឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង រៀបរាប់ពីដំណាំសក្តានុពលក្នុងឃុំ និងស្ថានភាពនៃការផ្គត់ផ្គង់បន្លែផ្លែឈើនាពេលបច្ចុប្បន្ន។
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 48

ឯកឧត្តម​រដ្ឋមន្រ្តី​ ឌិត ទីណា​ អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពជាក់ស្តែង និងសួរសុខទុក្ខកងកម្លាំង​ប្រចាំការ បងប្អូនប្រជាពលរដ្ឋ​ នៅច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត

នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 53

ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា​ អញ្ជេីញចុះពិនិត្យស្ថានភាព​ផលិតកម្មដំណាំបន្លែ​ និងស្តាប់នូវសំណូមពរ​កសិដ្ឋានលាង​ ហ័រ​ នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អមដំណេីរដោយ​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 58

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចុះត្រួតពិនិត្យស្ថានភាពដី សម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព

នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 57

សហគមន៍កសិកម្មចំនួន ១៤ ក្នុងខេត្តព្រះវិហារ ទទួលបានម៉ាស៊ីនបកគ្រាប់ស្វាយចន្ទីពាក់កណ្ដាលសម្រេចចំនួន ៤៤គ្រឿង ពីគម្រោង UNDP

នៅថ្ងៃទី២៦ និងទី២៧ ខែមិថុនា ឆ្នាំ២០២៥ សហគមន៍កសិកម្មចំនួន១៤ ក្នុងខេត្តព្រះវិហារ បានទទួលការផ្តល់ជូនម៉ាស៊ីនបកគ្រាប់ស្វាយចន្ទីពាក់កណ្តាលសម្រេចចំនួន ៤៤គ្រឿង ពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 42

ឯកឧត្តមរដ្ឋលេខាធិការ អ៊ួង កុសល អញ្ជើញជាអធិបតីភាព ក្នុងពិធីចែកពូជកូនឈើ​ហូប​​ផ្លែ ជូនប្រជាកសិករ១០០គ្រួសារ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ស្រុកកោះញែក...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 60

កសិករខេត្តព្រះវិហារ សម្តែងភាពរីករាយក្រោយក្រុមហ៊ុន និងផ្សារទំនើបនាំគ្នាសម្រុកចុះប្រមូលទិញផ្លែល្ពៅដល់ចម្ការ

ប្រជាកសិករក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ កំពុងរីករាយ និងមមាញឹកប្រមូលផលផ្លែល្ពៅក្នុងចម្ការ ដើម្បីលក់ជូនម្ចាស់អាជីវកម្ម ក្រុមហ៊ុន និងផ្សារទំនើបនៅរាជធានីភ្នំពេញ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 46

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញចុះជួបមន្ត្រី​កសិកម្មឃុំ​និងប្រជាកសិករ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីពិភាក្សាការសហការ ផលិតស្រូវពូជផ្ការំដួល

នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ បានចុះជួបជាមួយមន្រ្តីកសិកម្មឃុំ...