ឯកឧត្តមរដ្ឋលេខាធិការ​ប្រចាំការ​ ឈា​ ប៊ុនរិទ្ធ និងឯកឧត្តមរដ្ឋលេខាធិការ​ ហ៊ាន​ វណ្ណហន​ អញ្ជេីញជាអធិបតីភាពក្នុងសិក្ខាសាលាប្រកាសដាក់ឱ្យអនុវត្តគម្រោង​ "កែលម្អសន្តិសុខទឹកកម្ពុជា​"

ចេញ​ផ្សាយ​ ០៣ មេសា ២០២៥ 2065

នៅព្រឹកថ្ងៃទី៣​ ខែមេសា​ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ​ប្រចាំការ​ ឈា​ ប៊ុនរិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ថោ​ ជេដ្ឋា​ រដ្ឋមន្ត្រីក្រសួងធនធានទឹក​ និងឧតុនិយម​ ឯកឧត្តមរដ្ឋលេខាធិការ​ ហ៊ាន​ វណ្ណហន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងលោកស្រី Tania Meyer នាយិកានៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា​ បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាប្រកាសដាក់ឱ្យអនុវត្តគម្រោង​ "កែលម្អសន្តិសុខទឹកកម្ពុជា​"​ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។


ថ្លែងទៅកាន់អង្គសិក្ខាសាលា​ ឯកឧត្តមរដ្ឋលេខាធិការ​ ហ៊ាន​ វណ្ណហន​ បានកោតសរសេីរ​ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ ធនាគារពិភពលោក​ ដៃគូអភិវឌ្ឍន៍ ដែលបានផ្តល់ការគាំទ្រ​ សម្របសម្រួលដល់ការអនុវត្តគម្រោង​ ជាពិសេស ការប្រេីប្រាស់ថវិកាគម្រោង​ ផ្តល់ផលប្រយោជន៍អតិបរមា​ ឆ្លេីយតបចំតម្រូវការ និងដំណេីរការបាននៅខេត្តគោលដៅ។ ជាការពិតណាស់ ទឹកគឺជាប្រភពដ៏សំខាន់បំផុតសម្រាប់ជួយទ្រទ្រង់ដល់គ្រប់ភាវៈមានជីវិតទាំងអស់នៅលើភពផែនដី ដូចដែលសុភាសិតបុរាណខ្មែរពោលថា «ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ» ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវភាពចាំបាច់មិនអាចខ្វះបានរបស់ទឹកនៅក្នុងផលិតកម្មកសិកម្ម។


នៅក្នុងបរិបទនៃការបម្រែបម្រួលអាកាសធាតុយ៉ាងឆាប់រហ័ស ដែលបណ្តាលឱ្យមានគ្រោះធម្មជាតិជាញឹកញាប់ សន្តិសុខទឹកដើរតួនាទីរឹតតែសំខាន់ថែមទៀត ក្នុងការរួមចំណែកធានាដល់សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទាំងនៅកម្ពុជា និងទូទាំងពិភពលោក។ ជាក់ស្តែង កម្ពុជាធ្លាប់បានរងគ្រោះដោយសារគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងការវាយប្រហារដោយសមាសធាតុចង្រៃនាពេលកន្លងមក ដែលទាមទារឱ្យកម្ពុជាយកចិត្តទុកដាក់កាន់តែខ្លាំងក្លាថែមទៀតដល់សន្តិសុខទឹក និងការអនុវត្តកសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយនិរន្តរភាព និងភាតរៈបរិស្ថាន។ លេីសពីនេះ​ ឯកឧត្តមរដ្ឋលេខាធិការ​ បានលេីកឡេីងពីកម្មវិធីគោលនយោបាយ អាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ការលើកស្ទួយផលិតកម្មកសិកម្ម ការរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល, ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបាននិងកំពុងជំរុញអនុវត្ត។


ជាងនេះទៀត ក្រសួងបានដាក់ចេញនូវគោលនយោបាយ «មានហូប, មានប្រើ, មានបាន និងមានរហូត» ដើម្បីបង្កើនល្បឿនអភិវឌ្ឍវិស័យកសិកម្ម សំដៅធានាសន្តិសុខស្បៀង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាកសិករ។
តាងនាមក្រសួងធនធានទឹក​ និងឧតុនិយម ឯកឧត្តមរដ្ឋលេខាធិការ​ប្រចាំការ ឈា​ ប៊ុនរិទ្ធ​ បានសម្តែងក្តីសោមនស្សរីករាយ​ និងថ្លែងអំណរគុណដល់ក្រសួងស្ថាប័ន​ ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសិក្ខាសាលានាថ្ងៃនេះ​ ដែលគម្រោងនេះពិតជាផ្តល់សារៈសំខាន់រួមចំណែកក្នុងការស្តារឡេីងវិញ​ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹក​សម្រាប់បម្រេីដល់ការងារកសិកម្ម​ កិច្ចគាំពារបរិស្ថាន ឧស្សាហកម្ម​​ ទេសចរណ៍​ និងការប្រេីប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ​ ដែលជាមូលដ្ឋានគ្រឹះសម្រាប់រួមចំណែកអភិវឌ្ឍប្រទេសក្នុងពេលបច្ចុប្បន្ន​ និងនាពេលអនាគត។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ​ប្រចាំការ​ បានបង្ហាញគោលជំហរក្នុងការធានាសន្តិសុខទឹក​ បន្តគ្រប់គ្រងតាមដានការងារឧតុនិយម​ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងស្ថាប័ននានា​ ដៃគូពាក់ព័ន្ធ​ សំដៅចូលរួមចំណែកឱ្យកម្ពុជាទទួលបានលទ្ធផលល្អ​ ទទួលបានភោគផលសេដ្ឋកិច្ច​ ស្របនឹងគោលនយោបាយជាតិ​ កម្ពុជាឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ​ ២០៥០។


សូមរំឮកជូនថា​ គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា​ (CaWSIP) មានរយៈពេល​៦ឆ្នាំពោលគឺចាប់ពីឆ្នាំ២០២៥​ ដល់ឆ្នាំ​ ២០៣០ ដោយអនុវត្តនៅខេត្តចំនួន៤​ គឺខេត្តកំពង់ធំ​ ខេត្តក្រចេះ​ ខេត្តព្រះវិហារ​ និងខេត្តមណ្ឌលគីរី ក្រោមហិរញ្ញប្បទាន​ពីធនាគារពិភពលោក​៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 34

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា បានដឹកនាំខណ្ឌរដ្ឋបាលជលផលសៀមរាប ចុះសួរសុខទុក្ខ សំណេះសំណាល និងត្រួតពិនិត្យការប្រើប្រាស់ឧបករណ៍នេសាទជាលក្ខណ:គ្រួសារ នៅក្នុងខេត្តចំនួនពីរ

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ អមដំណើរដោយលោក ហាយ យង់ អភិបាលក្រុងសៀមរាបស្តីទី លោក ធិននី សុទ្ធី...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 39

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពដី សម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព

នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ចាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 31

ឯកឧត្តម​រដ្ឋមន្រ្តី​ ឌិត ទីណា​ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងសួរសុខទុក្ខកងកម្លាំង​ប្រចាំការ បងប្អូនប្រជាពលរដ្ឋ​ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 47

មន្រ្តីកសិកម្មឃុំ នៅឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង រៀបរាប់ពីដំណាំសក្តានុពលក្នុងឃុំ និងស្ថានភាពនៃការផ្គត់ផ្គង់បន្លែផ្លែឈើនាពេលបច្ចុប្បន្ន

មន្រ្តីកសិកម្មឃុំ នៅឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង រៀបរាប់ពីដំណាំសក្តានុពលក្នុងឃុំ និងស្ថានភាពនៃការផ្គត់ផ្គង់បន្លែផ្លែឈើនាពេលបច្ចុប្បន្ន។
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 36

ឯកឧត្តម​រដ្ឋមន្រ្តី​ ឌិត ទីណា​ អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពជាក់ស្តែង និងសួរសុខទុក្ខកងកម្លាំង​ប្រចាំការ បងប្អូនប្រជាពលរដ្ឋ​ នៅច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត

នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 43

ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា​ អញ្ជេីញចុះពិនិត្យស្ថានភាព​ផលិតកម្មដំណាំបន្លែ​ និងស្តាប់នូវសំណូមពរ​កសិដ្ឋានលាង​ ហ័រ​ នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អមដំណេីរដោយ​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 42

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចុះត្រួតពិនិត្យស្ថានភាពដី សម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព

នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 42

សហគមន៍កសិកម្មចំនួន ១៤ ក្នុងខេត្តព្រះវិហារ ទទួលបានម៉ាស៊ីនបកគ្រាប់ស្វាយចន្ទីពាក់កណ្ដាលសម្រេចចំនួន ៤៤គ្រឿង ពីគម្រោង UNDP

នៅថ្ងៃទី២៦ និងទី២៧ ខែមិថុនា ឆ្នាំ២០២៥ សហគមន៍កសិកម្មចំនួន១៤ ក្នុងខេត្តព្រះវិហារ បានទទួលការផ្តល់ជូនម៉ាស៊ីនបកគ្រាប់ស្វាយចន្ទីពាក់កណ្តាលសម្រេចចំនួន ៤៤គ្រឿង ពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 29

ឯកឧត្តមរដ្ឋលេខាធិការ អ៊ួង កុសល អញ្ជើញជាអធិបតីភាព ក្នុងពិធីចែកពូជកូនឈើ​ហូប​​ផ្លែ ជូនប្រជាកសិករ១០០គ្រួសារ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ស្រុកកោះញែក...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 42

កសិករខេត្តព្រះវិហារ សម្តែងភាពរីករាយក្រោយក្រុមហ៊ុន និងផ្សារទំនើបនាំគ្នាសម្រុកចុះប្រមូលទិញផ្លែល្ពៅដល់ចម្ការ

ប្រជាកសិករក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ កំពុងរីករាយ និងមមាញឹកប្រមូលផលផ្លែល្ពៅក្នុងចម្ការ ដើម្បីលក់ជូនម្ចាស់អាជីវកម្ម ក្រុមហ៊ុន និងផ្សារទំនើបនៅរាជធានីភ្នំពេញ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 36

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញចុះជួបមន្ត្រី​កសិកម្មឃុំ​និងប្រជាកសិករ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីពិភាក្សាការសហការ ផលិតស្រូវពូជផ្ការំដួល

នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ បានចុះជួបជាមួយមន្រ្តីកសិកម្មឃុំ...