នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំនេះ រៀបចំឡើងនៅសាលប្រជុំសាលាស្រុករលាប្អៀរ ក្រោមអធិបតីភាពឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីឯកឧត្តមដែលជាអនុប្រធាន លោកអភិបាលស្រុករលាប្អៀរ លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង លោកមេឃុំ លោក លោកស្រីដែលជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ឯកឧត្តមរដ្ឋលេខាធិការគូសបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដោះស្រាយក្ដីកង្វល់ និងសំណូមពរមួយចំនួនរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានស្រុករលាប្អៀរទាំងមូល៕