បទអន្តរាគមន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា លើប្រធានបទវិស័យកសិកម្ម ក្នុងអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ បន្ទាប់ពីរៀបចំធ្វើរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ បានបិទបញ្ចប់ដោយជោគជ័យ ក្រោមការដឹកនាំពិភាក្សាយ៉ាងផុលផុស ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា។ សមាជរដ្ឋសភា និងព្រឹទ្ធសភា មានការចូលរួមពីសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា និងសមាសភាពរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អមដោយឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ព្រមទាំឥស្សរជនបច្ចេកទេសពាក់ព័ន្ធ ចំនួន៨៣រូប និងប្រតិភូគណបក្សនយោបាយ ជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ចំនួន២៧នាក់៕