ព័ត៌មានផ្សេងៗទៀត
នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើការអនុវត្តន៍ចំណាយថវិកាតាមកម្មវិធីឆ្នាំ២០២៥ និងរៀបចំផែនការថវិកាកម្មវិធីឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ដែលមានការអញ្ជើញចូលរួមពីលោកប្រធានមជ្ឈមណ្ឌល លោក លោកស្រីអនុប្រធានមជ្ឈមណ្ឌល លោក លោកស្រីប្រធាន និងអនុប្រធានការិយាល័យទាំងអស់នៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យការអនុវត្តចំណាយថវិកាតាមកម្មវិធីដែលមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម បានអនុវត្តក្នុងឆ្នាំ២០២៥នេះ បញ្ហាប្រឈម និងត្រៀមរៀបចំផែនថវិកាសម្រាប់ឆ្នាំ២០២៦។