ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឡោ រស្មី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ បាននាំយកកូនឈេីធ្នង់ បេង គ្រញូង ក្ងោក និងផ្សេងទៀតចំនួន ២ ៨០០ដើម ចែកជូនអង្គភាព និងវត្តអារាមនានា ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្នុងនោះ កងពលលេខ៥១ ចំនួន១ ០០០ដើម, វត្តប្រាសាទស្រះកណ្តាល ហៅវត្ត ខ្ចាស់ ចំនួន ៥០០ដេីម, វត្តសុវណ្ណគិរី ហៅវត្ត ភ្នំជញ្ជាំង ចំនួន ៥០០ដេីម និង៨០០ដេីមទៀត ជូនរដ្ឋបាលស្រុកបន្តចែកដល់វត្តអារាម សាលារៀន មណ្ឌលសុខភាព និងទីតាំងផ្សេងទៀតដែលមានតម្រូវការ។
ឯកឧត្តមបានផ្តាំផ្ញេីឱ្យយកចិត្តទុកដាក់ថែទាំដេីមឈេីទាំងនេះឱ្យបានល្អប្រសេីរ ដេីម្បីបង្កេីនផ្ទៃបៃតង ក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះ មានឈេីសម្រាប់ប្រេីប្រាស់ ចូលរួមថែរក្សាបរិស្ថាន និងបង្កេីនទឹកចិត្តស្រឡាញ់ព្រៃឈេីក្នុងចំណោមប្រជាពលរដ្ឋ៕