ព័ត៌មានផ្សេងៗទៀត
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាកសិករដែលជួបការលំបាកជានិច្ច ស្របតាមគោលនយោបាយជាតិ ដើម្បីធានាសន្តិសុខស្បៀង និងធ្វើយ៉ាងណាឱ្យកសិករមានជីវភាពធូរធារជាងមុន និងមានរហូត។ ឯកឧត្តមបានថ្លែងដូច្នេះ នៅក្នុងអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា៕