នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំបន្តដើម្បីពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងសេចក្ដីណែនាំអន្តរក្រសួងស្ដីពីបែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្ដល់សេវារដ្ឋបាលបន្ថែមផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ (ផលិតកម្មនិងបសុព្យាបាល) នៅរដ្ឋបាលថ្នាក់រាជធានី-ខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងមហាផ្ទៃ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងមន្ត្រីជំនាញពាក់ព័ន្ធ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីណែនាំអន្តរក្រសួងស្តីបែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្តល់សេវារដ្ឋបាលផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ (ផលិតកម្មសត្វ និងបសុព្យាបាល) នៅរដ្ឋបាលរាជធានី-ខេត្ត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ៕