ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ជៀង សារិទ្ធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាមបានដឹកនាំខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ចុះល្បាត និងបង្រ្កាបបទល្មើសជលផល ក្នុងភូមិសាស្រ្តតាមដងទន្លេមេគង្គចាប់ពីស្រុកកំពង់សៀម ស្រុកកោះសូទិន និងស្រុកព្រៃឈរ។
ដំណើរចុះល្បាតនេះ ធ្វើឡើងតាមការចង្អុលបង្ហាញពីឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ប៉ុន្តែ ពុំបានជួបប្រទះបទល្មើសនេសាទនោះឡើយ៕