ព័ត៌មានផ្សេងៗទៀត
នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញអមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម Sepp Schellhorn រដ្ឋលេខាធិការក្រសួងកិច្ចការអឺរ៉ុប និងអន្តរជាតិ នៃសារធារណរដ្ឋអូទី្រស ដើម្បីពិភាក្សាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ។ ជំនួបនេះធ្វើឡើង ស្របពេលសម្ដេចធិបតីអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលចូលរួមសន្និសីទអង្គការសហប្រជាជាតិស្ដីពីមហាសមុទ្រទី៣ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង៕