មន្ត្រីកសិកម្មឃុំចំនួន១០០០នាក់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាននិងកំពុងទទួលវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)

ចេញ​ផ្សាយ​ ០៤ មេសា ២០២៥ 2279

ចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ មន្ត្រីកសិកម្មឃុំ​ចំនួ ១ ០០០នាក់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងទទួល​វគ្គបណ្តុះ​បណ្តាលពង្រឹងសមត្ថភាពឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។ 
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និង​ចំណេះដឹងបន្ថែមជូនដល់មន្ត្រីរាជការ អំពីអក្ខរកម្មទិន្នន័យ សន្តិសុខ​សាយប័រ ឯកជនភាពទិន្នន័យ កម្មវិធីផលិតភាពនានា និងវិធានការ​ការពារ​ ទាំងលើឧបករណ៍ និងប្រព័ន្ធអ៊ីនធឺណិត ដើម្បីអាចឱ្យមន្ត្រីរាជ​ការ​បំពេញកិច្ចការរបស់ខ្លួនប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងអាច​ប្រើប្រាស់​ទិន្នន័យជាគោលក្នុងការសម្រេចចិត្តនានា ជាពិសេសចូលរួម​ការកសាងមូលធនមនុស្សឌីជីថលនៅកម្ពុជា ស្របតាមគោលនយោ​បាយ​របស់រាជរដ្ឋាភិបាល។
ទន្ទឹមនឹងនោះ មន្ត្រីកសិកម្មឃុំទាំង ១ ០០០នាក់ ត្រូវបានបែងចែក​ជា​ក្រុម ដើម្បីសិក្សាមុខវិទ្យាចំនួន៣ គឺអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ អក្ខរកម្មទិន្នន័យ និងសន្តិសុខសាយប័រ ដែលការសិក្សានេះទៀតសោត មានរយៈពេល៧ថ្ងៃ សរុប៤៨ម៉ោង។
សូមបញ្ជាក់ថា មន្រ្តីកសិកម្មឃុំមានតួនាទីនិងភារកិច្ច ជួយកសិកក្នុងការដាំដុះកសិផល ឆ្លើយតបនឹងតម្រូវការទីផ្សារ ដើម្បីធានាឱ្យបាននូវស្ថិរភាពផ្គត់ផ្គង់និងតម្លៃល្អ នាំឱ្យកសិករបានចំណូល មានចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ និងជួយឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ 
នៅក្នុងឆ្នាំ២០២៥នេះ មន្ដ្រីកសិកម្មឃុំចំនួន ១ ០០០នាក់ នឹងត្រូវដាក់ពង្រាយនៅគ្រប់រាជធានី-ខេត្ត ទាំង២៥ ទូទាំងប្រទេសកម្ពុជា បន្ថែមលើមន្ដ្រីកសិកម្មឃុំចំនួន ២៥០នាក់ ដែលមានស្រាប់៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 278

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់នៅក្រុងស្ទឹងសែន...
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 254

លោកជំទាវអនុរដ្ឋលេខាធិការ ចាន់ ផលលឿន អញ្ជើញដឹកនាំជួបពិភាក្សា ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ស្តីពីការដាក់បញ្ចូលយេនឌ័រទៅក្នុងដំណើរការ នៃការរៀបចំផែនការជាតិ រួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចពិភាក្សាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)...
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 260

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលប្រជុំការពារសេចក្ដីព្រាងច្បាប់ស្ដីពីជលផល ក្រោមអធិបតីភាពរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលប្រជុំការពារសេចក្ដីព្រាងច្បាប់ស្ដីពីជលផល...
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 259

ឯកឧត្តម សុខ វិសាល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារកែតម្រូវឯកសារអត្រានុកូលដ្ឋាន ជូនប្រជាពលរដ្ឋស្រុកព្រះនេត្រព្រះ

នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 254

ឯកឧត្តម ឡោ រស្មី អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអំពីការកាត់បន្ថយថ្លៃដើមផលិត ដល់មន្ត្រីកសិកម្មឃុំ នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 240

ឯកឧត្តម ឡោ រស្មី ចែកកូនឈេី​ ២​ ៨០០ដេីម​ ជូនដល់អង្គភាព​ និងវត្តអារាម​ ក្នុងស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​

នៅថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឡោ រស្មី អនុប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ បាននាំយកកូនឈេីធ្នង់​ បេង​ គ្រញូង​ ក្ងោក​ និងផ្សេងទៀត​ចំនួន​...
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 280

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មឥណ្ឌា(ICC)

នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មឥណ្ឌា(ICC)...
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 255

ឯកឧត្តម គង់ ច័ន្ទវាសនា ចូលរួមកិច្ចប្រជុំការងារចុះបញ្ជីដីជូនសហគមន៍ជនជាតិដើមភាគតិច

នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកជំទាវអនុរដ្ឋលេខាធិការ ហ៊ូ សុពណ៌ និងមន្ត្រីរដ្ឋបាលព្រៃឈើ...
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 238

អបអរសាទរ ខួប៦៣ឆ្នាំ នៃសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ដែលបានប្រគល់អធិបតេយ្យភាពលេី​ប្រាសាទព្រះវិហារ​ ដល់​ប្រទេសកម្ពុជា។

អបអរសាទរ ខួប៦៣ឆ្នាំ នៃសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ដែលបានប្រគល់អធិបតេយ្យភាពលេី​ប្រាសាទព្រះវិហារ​ ដល់​ប្រទេសកម្ពុជា ១៥ មិថុនា ១៩៦២ - ១៥ មិថុនា...
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 283

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អុឹម ស៊ីថុល អញ្ជេីញចុះជួបសំណេះសំណាលជាមួយកម្លាំងប្រជាការពារ ៥ភូមិ នៃឃុំស្លក្រាម និងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានព្រំប្រទល់ជាប់ប្រទេសថៃ

នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក...
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 255

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហ៊ួរ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ​ស្ថានភាពគ្រោះជំនន់ដោយសារទឹកភ្លៀង ក្នុងស្រុកគិរីវង់ ខេត្តតាកែវ

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ និងក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះ​មហន្តរាយ​ប្រចាំ​ក្រសួង...
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 360

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញជាគណៈអធិបតី ក្នុងយុទ្ធនាការផ្សព្វផ្សាយ ស្តីពីការចុះបញ្ជីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យកសិកម្ម និងផ្សព្វផ្សាយសហគមន៍កសិកម្មទំនើប នៅខេត្តប៉ៃលិន

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមគី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាគណៈអធិបតី យុទ្ធនាការផ្សព្វផ្សាយ ស្តីពីការចុះបញ្ជីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យកសិកម្ម...