នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលវេទិកាសាធារណៈ ឆ្នាំ២០២៥ នៅសាលាស្រុកព្រះនេត្រព្រះ ដោយមានវត្តមានចូលរួមពីអនុប្រធាន និងសមាជិក-សមាជិកាក្រុមការងារសរុបចំនួន ១១៦នាក់។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីបន្តដោះស្រាយសំណូមពរដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមបណ្តាឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះបានទទួល និងដោះស្រាយមួយចំនួនរួច នៅតាមវេទិកាសាធារណ:កម្រិតឃុំរួចរាល់ កាលពីដេីមខែឧសភាកន្លងទៅ។
ឯកឧត្តមប្រធានក្រុមការងារបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិ មន្ទីរពាក់ព័ន្ធ រដ្ឋបាលស្រុក រដ្ឋបាលឃុំ និងអាជ្ញាធរមូលដ្ឋានដែលបានខិតខំបំពេញតួនាទីភារកិច្ចយ៉ាងសស្រាក់សស្រាំក្នុងស្មារតីទទួលខុសត្រូវខ្ពស់។
ក្រោយពីដោះស្រាយសំណូមពរដែលទទួលបាន ឯកឧត្តមបានផ្តាំផ្ញើ និងលើកទឹកចិត្តឱ្យក្រុមការងារ រដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋានទាំងអស់ បន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណ: និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ ឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីទទួលបានការគាំទ្រកាន់តែរឹងមាំថែមទៀតពីបងប្អូនប្រជាពលរដ្ឋ៕