ព័ត៌មានផ្សេងៗទៀត
នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញអមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបសំណេះសំណាលទ្វេភាគីជាមួយឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសារធារណរដ្ឋបារាំង ដើម្បីពិភាក្សាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជំនួបនេះធ្វើឡើង ក្នុងឱកាសសម្ដេចធិបតីអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលចូលរួមសន្និសីទអង្គការសហប្រជាជាតិស្ដីពីមហាសមុទ្រទី៣ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង៕