ព័ត៌មានផ្សេងៗទៀត
នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញអមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបសំណេះសំណាល និងពិភាក្សាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយលោកជំទាវ Annelies Jan Louisa Verlinden រដ្ឋមន្ត្រីក្រសួងយុត្តិធម៏ នៃព្រះរាជាណាចក្របែលហ្សិក ក្នុងឱកាសសម្ដេចធិបតីអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលចូលរួមសន្និសីទអង្គការសហប្រជាជាតិស្ដីពីមហាសមុទ្រទី៣ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង៕