ព័ត៌មានផ្សេងៗទៀត
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើឱ្យសហគមន៍កសិកម្មទំនើបកាន់តែធំ និងមានសេដ្ឋកិច្ចមាត្រដ្ឋាន។ ដើម្បីសម្រេចការងារនេះ ក្រសួងត្រូវការធនធានមនុស្ស ការផ្តល់ទុនជាកម្ចីក្នុងអត្រាប្រាក់ទាបជូនដល់ប្រជាកសិករបន្ថែមទៀត ដើម្បីឱ្យសហគមន៍កសិកម្មទំនើបកាន់តែមានភាពជោគជ័យ។ ឯកឧត្តមបានថ្លែងដូច្នេះ នៅក្នុងអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា៕