Other News
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះញែក ខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកពូជកូនឈើហូបផ្លែ ជូនប្រជាកសិករ១០០គ្រួសារ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។
កម្មវិធីរៀបចំធ្វើឡើងនៅសាលប្រជុំរដ្ឋបាលកោះញែក ក្នុងស្រុកកោះញែក ដោយមានការចូលរួមពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី និងលោក លោកស្រីដែលជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះញែក ខេត្តមណ្ឌលគិរី។
នាឱកាសនោះ មានកូនឈើហូបផ្លែចំនួន៦០០ដើម ដែលបានធ្វើការចែកជូនដល់ប្រជាកសិករសរុបចំនួន ១០០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន៦ដើម ដែលក្នុងនោះមានប្រភេទកូនឈើហូបផ្លែរួមមាន៖ កូនអំពិលផ្អែម ចំនួន៣០០ដើម និងកូនព្រីង ចំនួន៣០០ដើម៕