Other News
នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណេីរដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជេីញចុះពិនិត្យស្ថានភាពផលិតកម្មដំណាំបន្លែ និងស្តាប់នូវសំណូមពរកសិដ្ឋានលាង ហ័រ នៅឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
បេីតាមលោក ញ៉ូវ ឈឿន អ្នកគ្រប់គ្រងកសិដ្ឋាន បានគូសបញ្ជាក់ថាកសិដ្ឋានមានផ្ទៃដីសរុបជាង ១០ហិកតា មានផលិតកម្មដំណាំបន្លែជាច្រេីនប្រភេទស្របតាមបច្ចេកទេស និងមានទីផ្សាររួចជាស្រេចក្នុងខេត្ត។
ជាការឆ្លេីយតប ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់កសិដ្ឋានលាង ហ័រ ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត ដេីម្បីទទួលបានស្តង់ដាបច្ចេកទេសដាំដុះបន្ថែមទៀត៕