នៅថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ និងកុមារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមការងារយេនឌ័រ និងកុមារ ប្រចាំក្រសួងកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បើតាមលោកជំទាវ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ប្រកាសសមាសភាពក្រុមការងារយេនឌ័រ និងកុមារ បង្ហាញតួនាទី និងភារកិច្ចទទួលខុសត្រូវរបស់ក្រុមការងារ វឌ្ឍនភាពការងារដែលត្រូវអនុវត្ត និងទិសដៅអនុវត្តបន្ត។
នាឱកាសនេះ លោកជំទាវអនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានផ្តល់អនុសាសន៍ដល់អង្គប្រជុំ ត្រូវ បង្កើនកិច្ចសហការឱ្យបានកាន់តែល្អ ក្នុងការអនុវត្តការងារ និងរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦ ដោយការទទួលខុសត្រូវ ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមការងារ ឱ្យស្របតាមគោលនយោបាយជាតិ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម និងគោលនយោបាយ និងយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្នុងវិស័យកសិកម្ម ដើម្បីធានាបាននូវភាពជោគជ័យនិងមានប្រសិទ្ធភាពខ្ពស់៕