ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំងកុមារ អញ្ជើញចុះធ្វើការគាំទ្រ តម្រង់ទិសអនុវត្តការងារដំបូងរបស់ មន្ត្រីកសិកម្មឃុំ-សង្កាត់ជាប់ថ្មី នៅខេត្តចំនួន៤ នៃតំបន់មេគង្គលើ

ចេញ​ផ្សាយ​ ២៥ មេសា ២០២៥ 1414

នៅថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥  ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្តមអនុរដ្ឋលេខាធិការ ឡឹក សុធារ ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី និងមន្ត្រីនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម បានអញ្ជើញចុះគាំទ្រ តម្រង់ទិសអនុវត្តការងារដំបូងរបស់មន្ត្រីកសិកម្មឃុំ-សង្កាត់ នៅខេត្តគោលដៅចំនួន៤ រួមមាន ខេត្តក្រចេះមានមន្ត្រីកសិកម្មឃុំ៤៤នាក់ ស្ទឹងត្រែង៣០នាក់ ខេត្តរតនគិរី ៥០នាក់ និង ខេត្តមណ្ឌលគិរី ចាស់និងថ្មីសរុបទាំងអស់ចំនួន២១នាក់។

នាឱកាសនៃវគ្គបណ្តុះបណ្តាលតម្រង់ទិសនោះ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បានលើកឡើងអំពី៖ ១.យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាលនីតិកាលទី៧

២.គោលនយោបាយអាទិភាពទិភាពទាំង៦ ជាពិសេសគោលនយោបាយអាទិភាពទី៥ទី៦

៣.តួនាទីភារកិច្ចមន្ត្រីកសិកម្មឃុំសង្កាត់។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់មន្ត្រីកសិកម្មឃុំទាំងចាស់ថ្មី បំពេញការនៅមូលដ្ឋានឱ្យបានល្អ សហការជាមួយភាគីពាក់ព័ន្ធ សំដៅធ្វើយ៉ាងណាបម្រើកសិករ ដោយស្មោះត្រង់ សម្រេចបាននូវការបង្កើនប្រាក់ចំណេញខ្ពស់ពីវិស័យកសិកម្ម ដើម្បីចក្ខុវិស័យ កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងក្លាយជាប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០។

សូមជម្រាបថា ដំណើរការចុះតម្រង់ទិសដំបូងដល់មន្ត្រីកសិកម្មឃុំថ្មីវគ្គ២ អនុវត្តបានសរុប២៤ខេត្ត៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ បន្តជួបសំណេះ​សំណាលជាមួយមន្ត្រីកសិកម្មឃុំ​ ក្នុងខេត្តសៀមរាប​

បន្ទាប់ពីខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៩​ ខែមិថុនា ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងគណៈប្រតិភូអមដំណេីរ បាន​បន្តអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីកសិកម្ម​ឃុំ-សង្កាត់...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥

ឯកឧត្តម​ គង់​ ច័ន្ទវាសនា​ អញ្ជេីញចូលរួមពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ នៅពហុកីឡដ្ឋានអូឡាំពិក

តបតាមការចាត់តាំងរបស់ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តមរដ្ឋលេខាធិការ​ គង់​ ច័ន្ទវាសនា​ បានអញ្ជេីញចូលរួមពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ បន្តជួបសំណេះ​សំណាលជាមួយមន្ត្រីកសិកម្មឃុំ​ ក្នុងខេត្តឧត្តរមានជ័យ​

បន្ទាប់ពីជួបសំណេះសំណាល​ និងសួរសុខទុក្ខកងទ័ពនៅកងពលអន្តរាគមន៍លេខ២​ ទិសទី៣​ នារសៀលថ្ងៃទី១៨​ ខែមិថុនា ឆ្នាំ២០២៥​នេះ​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 3

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហ៊ួរ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ​ស្ថានភាពគ្រោះជំនន់ទឹកភ្លៀង ក្នុងស្រុកចំនួន៥ ខេត្តកំពង់ធំ

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម សុទ្ធ គឹមកុលមុនី អគ្គលេខាធិការរង នៃគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥

មន្រ្តីកសិកម្មឃុំថ្មី នៅខេត្តក្រចេះ ប្តេជ្ញារួមចំណែកអភិវឌ្ឍវិស័យកសិកម្ម និងជីវភាពប្រជាកសិករនៅមូលដ្ឋានរបស់ពួកគេឱ្យអស់ពីសមត្ថភាព

មន្រ្តីកសិកម្មឃុំ-សង្កាត់ ដែលរាជរដ្ឋាភិបាលទើប ជ្រើសរើសបានថ្មី ដំណាក់កាលទី២ នៅខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងខេត្តក្រចេះ បានបង្ហាញ​ការប្តេជ្ញាចិត្ត បំពេញតួនាទី និងភារកិច្ចក្នុងការ​រួមចំណែកលើកស្ទួយ​វិស័យកសិកម្ម...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 1

បញ្ជីរាយនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យឯកជន ចូលរួមថវិកាជួយកងទ័ពជួរមុខរបស់កម្ពុជា

បញ្ជីរាយនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យឯកជន ចូលរួមថវិកាជួយកងទ័ពជួរមុខរបស់កម្ពុជា
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 3

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជេីញសួរសុខទុក្ខកងកម្លាំងជួរមុខ ទិសទី៣​ ក្នុងខេត្តឧត្តរមានជ័យ​

នាព្រឹកថ្ងៃទី១៨​ ខែមិថុនា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ចុះសួរសុខទុក្ខកងកម្លាំងជួរមុខ ទិសទី៣...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 3

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ ចុះពិនិត្យស្ថានភាពចរាចរកសិផលនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យស្ថានភាពចរាចរកសិផលនៅតាមច្រកទ្វាព្រំដែនកម្ពុជា-ថៃ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 3

សារលិខិតថ្វាយព្រះពរ

សារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 3

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ បន្តជួបសំណេះ​សំណាលជាមួយមន្ត្រីកសិកម្មឃុំ​ ក្នុងខេត្តព្រះវិហារ​

បន្ទាប់ពីខេត្តកំពង់ធំ​ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងគណៈប្រតិភូអមដំណេីរ បាន​បន្តជួបសំណេះសំណាលជាមួយមន្រ្តីកសិកម្ម​ឃុំ-សង្កាត់...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 13

ឯកឧត្តមរដ្ឋលេខាធិការ មាស​ ពិសិដ្ឋ​ អញ្ជើញជាអធិបតីក្នុងទិវាពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរាំងស្ងួតឆ្នាំ២០២៥ នៅខេត្តប៉ៃលិន

នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥​ ឯកឧត្តម មាស​ ពិសិដ្ឋ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 13

ឯកឧត្ដមរដ្ឋលេខាធិការ អ៊ួង កុសល អញ្ជើញជាអធិបតីក្នុងពិធីចែកពូជដំណាំឈើហូបផ្លែដល់ប្រជាកសិករចំនួន ២០០គ្រួសារ នៅខេត្តមណ្ឌលគិរី

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីចែកពូជដំណាំឈើហូបផ្លែដល់ប្រជាកសិករចំនួន...