Other News
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីចែកពូជដំណាំឈើហូបផ្លែដល់ប្រជាកសិករចំនួន ២០០គ្រួសារ ស្មើនឹង ១ ០០០ដើម ដោយក្នុង ១គ្រួសារ ទទួលបាន កូនប័រ០៣៤ ចំនួន ៣ដើម និងកូនសាវម៉ាវ ចំនួន២ដើម នៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
បើតាមឯកឧត្តមរដ្ឋលេខាធិការ ពិធីនេះ រៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី លោកជំទាវ ថងភៀន ឆ័យម៉ាលី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី៕