ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) អញ្ជើញជួបប្រជុំជាមួយតំណាងសហភាពសហគមន៍កសិកម្ម សហគមន៍កសិកម្ម និងសហគម៍កសិករប្រើប្រាស់ទឹក នៅខេត្ដបាត់ដំបង

ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៥ 951

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ សហប្រធានក្រុមការងារត្រី-វិស័យ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមនឹងឯកឧត្ដម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាសមាជិកអចិន្រ្ដៃយ៍ សមាជិកក្រុមការងារត្រី-វិស័យ និងក្រុមលេខាធិការដ្ឋានអន្តរក្រសួងទាំងបី បានអញ្ជើញចុះជួបប្រជុំពិភាក្សាជាមួយប្រធាន អនុប្រធាន សមាជិកសហភាពសហគមន៍កសិកម្ម សហគមន៍កសិកម្ម និងសហគម៍កសិករប្រើប្រាស់ទឹក ស្ថិតក្រោមវិសាលភាព ប្រព័ន្ធធារាសាស្ត្រទួលម្ទេស-កង្ហត នៅខេត្តបាត់ដំបង។  
កិច្ចប្រជុំធ្វើឡើងក្នុងគោលដៅ រៀបចំចងក្រងសមាជិកស្ម័គ្រចិត្តចូលរួមក្នុងសហគមន៍កសិកម្មទំនើប លើផលិតកម្មស្រូវសែនក្រអូបរួមគ្នាទៅតាមកិច្ចសន្យា ដើម្បីអាចមានលទ្ធភាពចុះកុងត្រាលក់ស្រូវទុកជាមុនក្នុងតម្លៃមួយជាក់លាក់។ ផលិតស្រូវក្រអូបស្របតាមបច្ចេកទេសនៅតំបន់នេះ អាចទទួលបានទិន្នផលចំនួនពី៧ ទៅ៨តោនក្នុងមួយហិកតា ហើយកសិករមានដីជាមធ្យមប្រមាណពី ៥ ទៅ៨ ហិកតា ហើយក្នុងមួយឆ្នាំអាចផលិតពី ២ ទៅ៣ ដង ដោយសារតំបន់នេះ មានអំណោយផលពីប្រព័ន្ធធារាសាស្រ្តកង្ហត និងមានការគាំទ្រពីអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។
បើតាមឯកឧត្តមរដ្ឋលេខាធិការ ប្រព័ន្ធធារាសាស្ត្រកង្ហតមានប្រសិទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ៦៧.០០០ហិកតា ស្រូវប្រាំងចំនួន ១១.៥០០ហិកតា និងដំណាំរួមផ្សំមួយចំនួន ជូនប្រជាពលរដ្ឋចំនួន ១៨ឃុំ ក្នុងស្រុកចំនួន៤ (ស្រុកបាណន់ ស្រុកមោងឫស្សី ស្រុកគាស់ក្រឡ និងស្រុកសង្កែ) និងក្រុងបាត់ដំបង។ ដោយឡែក សម្រាប់សហគមន៍នៃប្លុក A&B នៅក្នុងតំបន់ទួលម្ទេសនេះ មានសមាជិកចំនួន៤៦៦គ្រួសារ និងមានផ្ទៃដីធ្វើស្រែបានចំនួនជិត២០០០ហិកតា។ 
នាឱកាសនេះ ឯកឧត្ដម ហ៊ាន វណ្ណហន បានបញ្ជាក់ថា អត្ថប្រយោជន៍ជាច្រើនសម្រាប់កសិករដែលស្ម័គ្រចិត្តចូលរួមជាសមាជិកនៃសហគមន៍កសិកម្មទំនើប នឹងទទួលបានការគាំទ្របច្ចេកទេសជាប្រចាំពីជំនាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយកសិករនឹងទទួលបានកម្ចីដើមទុនការប្រាក់ទាប ដោយមិនតម្រូវវត្ថុបញ្ចាំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដៃគូ ទីផ្សារចុះកិច្ចសន្យាទុកមុនច្បាស់លាស់ ការកាត់បន្ថយថ្លៃដើមផលិត និងការគាំពារពីហានិភ័យនៃការប្រែប្រួលអាកាសធាតុ។ 
បន្ថែមពីនេះ ឯកឧត្ដម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលបន្ទុកសហគមន៍កសិកម្មទំនើប និងជាសមាជិកអចិន្ត្រៃយ៍ក្រុមការងារត្រី-វិស័យ ក៏បានរៀបចំចងក្រងសហគមន៍កសិកម្មទំនើបតាមបណ្ដាខេត្ដ និងបានឆ្លុះបញ្ជាំងពីវឌ្ឍនភាពថ្មីក្នុងការជំរុញផលិតភាពផលិតកម្មកសិកម្មប្រកបដោយនិរន្ដរភាព និងភាពប្រកួតប្រជែងទីផ្សារក្នុងបរិបទថ្មីនេះ៕

Other News
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥

មន្រ្តីកសិកម្មឃុំថ្មី នៅខេត្តក្រចេះ ប្តេជ្ញារួមចំណែកអភិវឌ្ឍវិស័យកសិកម្ម និងជីវភាពប្រជាកសិករនៅមូលដ្ឋានរបស់ពួកគេឱ្យអស់ពីសមត្ថភាព

មន្រ្តីកសិកម្មឃុំ-សង្កាត់ ដែលរាជរដ្ឋាភិបាលទើប ជ្រើសរើសបានថ្មី ដំណាក់កាលទី២ នៅខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងខេត្តក្រចេះ បានបង្ហាញ​ការប្តេជ្ញាចិត្ត បំពេញតួនាទី និងភារកិច្ចក្នុងការ​រួមចំណែកលើកស្ទួយ​វិស័យកសិកម្ម...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥

បញ្ជីរាយនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យឯកជន ចូលរួមថវិកាជួយកងទ័ពជួរមុខរបស់កម្ពុជា

បញ្ជីរាយនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យឯកជន ចូលរួមថវិកាជួយកងទ័ពជួរមុខរបស់កម្ពុជា
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជេីញសួរសុខទុក្ខកងកម្លាំងជួរមុខ ទិសទី៣​ ក្នុងខេត្តឧត្តរមានជ័យ​

នាព្រឹកថ្ងៃទី១៨​ ខែមិថុនា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ចុះសួរសុខទុក្ខកងកម្លាំងជួរមុខ ទិសទី៣...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 1

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ ចុះពិនិត្យស្ថានភាពចរាចរកសិផលនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យស្ថានភាពចរាចរកសិផលនៅតាមច្រកទ្វាព្រំដែនកម្ពុជា-ថៃ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 1

សារលិខិតថ្វាយព្រះពរ

សារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 2

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ បន្តជួបសំណេះ​សំណាលជាមួយមន្ត្រីកសិកម្មឃុំ​ ក្នុងខេត្តព្រះវិហារ​

បន្ទាប់ពីខេត្តកំពង់ធំ​ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងគណៈប្រតិភូអមដំណេីរ បាន​បន្តជួបសំណេះសំណាលជាមួយមន្រ្តីកសិកម្ម​ឃុំ-សង្កាត់...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 12

ឯកឧត្តមរដ្ឋលេខាធិការ មាស​ ពិសិដ្ឋ​ អញ្ជើញជាអធិបតីក្នុងទិវាពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរាំងស្ងួតឆ្នាំ២០២៥ នៅខេត្តប៉ៃលិន

នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥​ ឯកឧត្តម មាស​ ពិសិដ្ឋ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 8

ឯកឧត្ដមរដ្ឋលេខាធិការ អ៊ួង កុសល អញ្ជើញជាអធិបតីក្នុងពិធីចែកពូជដំណាំឈើហូបផ្លែដល់ប្រជាកសិករចំនួន ២០០គ្រួសារ នៅខេត្តមណ្ឌលគិរី

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីចែកពូជដំណាំឈើហូបផ្លែដល់ប្រជាកសិករចំនួន...
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 288

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់នៅក្រុងស្ទឹងសែន...
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 261

លោកជំទាវអនុរដ្ឋលេខាធិការ ចាន់ ផលលឿន អញ្ជើញដឹកនាំជួបពិភាក្សា ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ស្តីពីការដាក់បញ្ចូលយេនឌ័រទៅក្នុងដំណើរការ នៃការរៀបចំផែនការជាតិ រួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចពិភាក្សាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)...
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 267

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលប្រជុំការពារសេចក្ដីព្រាងច្បាប់ស្ដីពីជលផល ក្រោមអធិបតីភាពរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលប្រជុំការពារសេចក្ដីព្រាងច្បាប់ស្ដីពីជលផល...
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 265

ឯកឧត្តម សុខ វិសាល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារកែតម្រូវឯកសារអត្រានុកូលដ្ឋាន ជូនប្រជាពលរដ្ឋស្រុកព្រះនេត្រព្រះ

នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...