Other News
នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលប្រជុំការពារសេចក្ដីព្រាងច្បាប់ស្ដីពីជលផល ក្រោមអធិបតីភាពរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យនិងផ្ដល់យោបល់ ហើយបានឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពីជលផល ដោយឥតមានការកែប្រែ៕