ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាល​ និងចែកអំណោយមនុស្សធម៌​ ជូនប្រជាជនងាយរងគ្រោះចំនួន៣០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ០៤ មិថុនា ២០២៥ 841

នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហម​ខេត្តបន្ទាយមានជ័យ​ អមដំណេីរដោយ ឯកឧត្តម​ ប្លែក​ វ៉ារី​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ បានអញ្ជើញជួបសំណេះសំណាល​ និងចែកអំណោយមនុស្សធម៌​ ជូនប្រជាជនងាយរងគ្រោះចំនួន៣០០គ្រួសារ នៅក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ។
ថ្លែងទៅកាន់អង្គពិធី​ ឯកឧត្តមរដ្ឋមន្ត្រី​ បានពាំ​នាំនូវការសួរសុខទុក្ខ​ និងក្តីនឹករលឹកពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់ពូ​ មីងចាស់ជរា​ និងបានរៀបចំអំណោយជួយគាំទ្រ​ ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។
ឯកឧត្តមរដ្ឋមន្រ្តី​ បានកោតសរសើរនូវការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ​ និងសហការីសាខាកាកបាទក្រហម​ ជាពិសេសប្អូនៗយុវជននៅតាមភូមិ-ឃុំ​ និងលើកទឹកចិត្តបន្តចលនានេះឱ្យបានជាប់លាប់គ្រប់ទីកន្លែង​ សំដៅលើកកម្ពស់ជីវភាព​ និងការរស់នៅឱ្យបានល្អប្រសើរ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី​ បានផ្តាំផ្ញើដល់អង្គពិធីត្រូវថែរក្សាសុខភាពឱ្យបានល្អ​ រក្សាអនាម័យក្នុងការរស់នៅស្អាត និងក្លាយជាប្រជាពលរដ្ឋល្អក្នុងសង្គម៕

Other News
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 1

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ បន្តជួបសំណេះ​សំណាលជាមួយមន្ត្រីកសិកម្មឃុំ​ ក្នុងខេត្តព្រះវិហារ​

បន្ទាប់ពីខេត្តកំពង់ធំ​ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងគណៈប្រតិភូអមដំណេីរ បាន​បន្តជួបសំណេះសំណាលជាមួយមន្រ្តីកសិកម្ម​ឃុំ-សង្កាត់...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 11

ឯកឧត្តមរដ្ឋលេខាធិការ មាស​ ពិសិដ្ឋ​ អញ្ជើញជាអធិបតីក្នុងទិវាពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរាំងស្ងួតឆ្នាំ២០២៥ នៅខេត្តប៉ៃលិន

នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥​ ឯកឧត្តម មាស​ ពិសិដ្ឋ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 8

ឯកឧត្ដមរដ្ឋលេខាធិការ អ៊ួង កុសល អញ្ជើញជាអធិបតីក្នុងពិធីចែកពូជដំណាំឈើហូបផ្លែដល់ប្រជាកសិករចំនួន ២០០គ្រួសារ នៅខេត្តមណ្ឌលគិរី

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីចែកពូជដំណាំឈើហូបផ្លែដល់ប្រជាកសិករចំនួន...
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 288

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់នៅក្រុងស្ទឹងសែន...
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 261

លោកជំទាវអនុរដ្ឋលេខាធិការ ចាន់ ផលលឿន អញ្ជើញដឹកនាំជួបពិភាក្សា ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ស្តីពីការដាក់បញ្ចូលយេនឌ័រទៅក្នុងដំណើរការ នៃការរៀបចំផែនការជាតិ រួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចពិភាក្សាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)...
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 267

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលប្រជុំការពារសេចក្ដីព្រាងច្បាប់ស្ដីពីជលផល ក្រោមអធិបតីភាពរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលប្រជុំការពារសេចក្ដីព្រាងច្បាប់ស្ដីពីជលផល...
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 265

ឯកឧត្តម សុខ វិសាល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារកែតម្រូវឯកសារអត្រានុកូលដ្ឋាន ជូនប្រជាពលរដ្ឋស្រុកព្រះនេត្រព្រះ

នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 265

ឯកឧត្តម ឡោ រស្មី អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអំពីការកាត់បន្ថយថ្លៃដើមផលិត ដល់មន្ត្រីកសិកម្មឃុំ នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 248

ឯកឧត្តម ឡោ រស្មី ចែកកូនឈេី​ ២​ ៨០០ដេីម​ ជូនដល់អង្គភាព​ និងវត្តអារាម​ ក្នុងស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​

នៅថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឡោ រស្មី អនុប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ បាននាំយកកូនឈេីធ្នង់​ បេង​ គ្រញូង​ ក្ងោក​ និងផ្សេងទៀត​ចំនួន​...
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 289

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មឥណ្ឌា(ICC)

នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មឥណ្ឌា(ICC)...
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 263

ឯកឧត្តម គង់ ច័ន្ទវាសនា ចូលរួមកិច្ចប្រជុំការងារចុះបញ្ជីដីជូនសហគមន៍ជនជាតិដើមភាគតិច

នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកជំទាវអនុរដ្ឋលេខាធិការ ហ៊ូ សុពណ៌ និងមន្ត្រីរដ្ឋបាលព្រៃឈើ...
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 244

អបអរសាទរ ខួប៦៣ឆ្នាំ នៃសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ដែលបានប្រគល់អធិបតេយ្យភាពលេី​ប្រាសាទព្រះវិហារ​ ដល់​ប្រទេសកម្ពុជា។

អបអរសាទរ ខួប៦៣ឆ្នាំ នៃសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ដែលបានប្រគល់អធិបតេយ្យភាពលេី​ប្រាសាទព្រះវិហារ​ ដល់​ប្រទេសកម្ពុជា ១៥ មិថុនា ១៩៦២ - ១៥ មិថុនា...