នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងប្រកាសស្ដីពី នីតិវិធី និងការតម្រូវបមាណីយសម្រាប់ការចុះបញ្ជីជីកសិកម្ម។ កិច្ចប្រជុំនេះ មានការចូលរួមផងដែរពីថ្នាក់ដឹកនាំទទួលបន្ទុកធាតុចូលកសិកម្ម តំណាងអគ្គនាយកដ្ឋានកសិកម្ម និងមន្ត្រីជំនាញពាក់ព័ន្ធ។
សូមជម្រាបជូនថា គោលបំណងនៃកិច្ចប្រជុំនេះគឺធ្វើបច្ចុប្បន្នភាពនីតិវិធី និងការតម្រូវបមាណីយសម្រាប់ការចុះបញ្ជីជីកសិកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យស្របតាមស្ថានភាពសង្គម សេដ្ឋកិច្ច។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានសង្កត់ធ្ងន់ថារាល់ការនាំចូលជីកសិកម្ម ត្រូវបំពេញលក្ខខណ្ឌតម្រូវបមាណីយសម្រាប់ការចុះបញ្ជីជីកសិកម្ម និងត្រូវត្រួតពិនិត្យលក្ខខណ្ឌបច្ចេកទេសតាមនីតិវិធីក្នុងច្បាប់ស្ដីពីការគ្រប់គ្រងជីថ្នាំកសិកម្ម និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំទទួលបន្ទុកធាតុចូលកសិកម្ម និងអគ្គនាយកដ្ឋានកសិកម្ម ដែលបានបំពេញការងារពាក់ព័ន្ធក្នុងការគ្រប់គ្រងធាតុចូលកសិកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព៕