នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌ័រ និងកុមារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយទីប្រឹក្សាអង្គការ អុក ស្វាម ប្រចាំកម្ពុជា ស្តីពីការបញ្រ្ជាបយេនឌ័រក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅក្នុងកិច្ចប្រជុំនេះ លោកជំទាវ បានពិនិត្យលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម និងអង្គការ អុក ស្វាម ប្រចាំកម្ពុជា ព្រមទាំងបានផ្តល់ធាតុចូលពាក់ព័ន្ធនិងការងារយេនឌ័រក្នុងវិស័យកសិកម្ម និងឆ្លើយតបនឹងសំណួរពាក់ព័ន្ធនឹងការងារយេនឌ័រនិងកុមារ នៅក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានសមាសភាពចូលរួមពីលោក ឡោក រដ្ឋ និងMr.Rophal Feiter ទីប្រឹក្សា RTE/Oxfarm ប្រចាំកម្ពុជា និងសហការីតាមអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង សរុបចំនួន១៤នាក់ ដោយក្នុងនោះមានស្រីចំនួន៩នាក់៕