Other News
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ឱ្យមន្ត្រីជំនាញចុះប្រមូលសំណាកជី-ថ្នាំ ពីក្រុមហ៊ុននាំចូលមួយចំនួន យកមកពិសោធដើម្បីឱ្យស្របតាមស្តង់ដាបច្ចេកទេស និងមានគុណភាពខ្ពស់ ជួយដល់ប្រជាកសិករដែលប្រើប្រាស់ជី-ថ្នាំ ឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ក្នុងការបង្កបង្កើនផល។ ឯកឧត្តមបានថ្លែងដូច្នេះ នៅក្នុងអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា៕