Other News
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយក្រសួងពាណិជ្ជកម្ម និងមន្ត្រីជំនាញនៅតាមច្រកព្រំដែន ដោយធ្វើការត្រួតពិនិត្យលើផ្លែទុរេន មុននឹងអនុញ្ញាតឱ្យនាំចូលពីប្រទេសជិតខាង ដើម្បីទប់ស្កាត់កុំឱ្យនាំចូលទុរេនមានជាតិគីមី នាំឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ ឯកឧត្តមបានថ្លែងដូច្នេះ នៅក្នុងអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា៕