Other News
ក្រុមការងារ «ត្រី-វិស័យ» នៃក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ បន្តចុះតាមដានវឌ្ឍនភាពនៃការរៀបចំចងក្រងកសិករ និងសមាជិកនៃសហគមន៍អ្នកប្រើប្រាស់ទឹក ឱ្យក្លាយទៅជាសហគមន៍កសិកម្មទំនើប នៅក្នុងប្លុកA និងB នៃតំបន់ប្រព័ន្ធធារាសាស្ត្រទួលម្ទេស-កង្ហត ខេត្តបាត់ដំបង។ ប្រព័ន្ធធារាសាស្ត្រកង្ហតមានលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើការបង្កបង្កើនផលស្រូវបានរាប់មុឺនហិកតា ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងចំនួន១៨ នៃស្រុកចំនួន៤ និងក្រុងបាត់ដំបង។ តំបន់នេះមានសក្តានុពលខ្ពស់សម្រាប់ការអភិវឌ្ឍន៍កសិកម្មខ្នាតធំ និងអាចធ្វើស្រែបាន២-៣ ដងក្នុងមួយឆ្នាំ និងជាទីតាំងយុទ្ធសាស្ត្រសម្រាប់ការអនុវត្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រួមគ្នានៃក្រសួងទាំងបីផងដែរ។