ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព និងជំរុញកសិករភ្ញាស់ពូជកង្កែបបានជោគជ័យ ក្នុងខេត្តត្បូងឃ្មុំ

ចេញ​ផ្សាយ​ ២១ ឧសភា ២០២៥ 994

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ មន្ត្រីកសិកម្ម  ដើម្បីចុះពិនិត្យវឌ្ឍនភាព និងជំរុញកសិករភ្ញាស់ពូជកង្កែបបានជោគជ័យចំនួនពីរទីតាំង ស្ថិតក្នុងខេត្តត្បូងឃ្មុំ។
បើតាមឯកឧត្តមអនុរដ្ឋលេខាធិការ ទីតាំងដែលក្រុមការងារចុះពិនិត្យនេះ រួមមាន ទី១.កសិករភ្ញាស់កូនកង្កែបពូជ លោក ណេង យ៉ុង នៅភូមិក្បាលអូរ ឃុំគរ ស្រុកត្បូងឃ្មុំ និងទី២.កសិករភ្ញាស់កូនកង្កែបពូជ លោក ឡេង ម៉េងស្រ៑ាង នៅភូមិអង្គរលើ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
នាឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ  បានជួបសំណេះសំណាល ពិនិត្យខ្សែច្រវាក់ផលិតកម្ម ជំរុញ លើកទឹកចិត្តឱ្យកសិករភ្ញាស់ពូជ និងចិញ្ចឹម ចងក្រងគ្នាជាសហគមន៍ ដើម្បីទទួលបានសារប្រយោជន៍ ការគាំទ្រ និងបង្កើនភាពធន់ផ្នែកទីផ្សារ និងការផ្គត់ផ្គង់ ពិសេសកាត់បន្ថយថ្លៃដើមផលិតកម្ម។ ជាការលើកទឹកចិត្ត ឯកឧត្តមក៏បានចែកជូននូវវីតាមីនចម្រុះជូនកសិករភ្ញាស់ពូជកង្កែបទាំងពីរកន្លែង សម្រាប់លាយចំណីបំប៉នមេពូជ និងជំនួយសុខភាពកូនកង្កែបពូជផងដែរ៕

Other News
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជេីញសួរសុខទុក្ខកងកម្លាំងជួរមុខ ទិសទី៣​ ក្នុងខេត្តឧត្តរមានជ័យ​

នាព្រឹកថ្ងៃទី១៨​ ខែមិថុនា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ចុះសួរសុខទុក្ខកងកម្លាំងជួរមុខ ទិសទី៣...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ ចុះពិនិត្យស្ថានភាពចរាចរកសិផលនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យស្ថានភាពចរាចរកសិផលនៅតាមច្រកទ្វាព្រំដែនកម្ពុជា-ថៃ...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥

សារលិខិតថ្វាយព្រះពរ

សារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 1

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ បន្តជួបសំណេះ​សំណាលជាមួយមន្ត្រីកសិកម្មឃុំ​ ក្នុងខេត្តព្រះវិហារ​

បន្ទាប់ពីខេត្តកំពង់ធំ​ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងគណៈប្រតិភូអមដំណេីរ បាន​បន្តជួបសំណេះសំណាលជាមួយមន្រ្តីកសិកម្ម​ឃុំ-សង្កាត់...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 12

ឯកឧត្តមរដ្ឋលេខាធិការ មាស​ ពិសិដ្ឋ​ អញ្ជើញជាអធិបតីក្នុងទិវាពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរាំងស្ងួតឆ្នាំ២០២៥ នៅខេត្តប៉ៃលិន

នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥​ ឯកឧត្តម មាស​ ពិសិដ្ឋ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៥ 8

ឯកឧត្ដមរដ្ឋលេខាធិការ អ៊ួង កុសល អញ្ជើញជាអធិបតីក្នុងពិធីចែកពូជដំណាំឈើហូបផ្លែដល់ប្រជាកសិករចំនួន ២០០គ្រួសារ នៅខេត្តមណ្ឌលគិរី

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីចែកពូជដំណាំឈើហូបផ្លែដល់ប្រជាកសិករចំនួន...
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 288

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់នៅក្រុងស្ទឹងសែន...
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 261

លោកជំទាវអនុរដ្ឋលេខាធិការ ចាន់ ផលលឿន អញ្ជើញដឹកនាំជួបពិភាក្សា ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ស្តីពីការដាក់បញ្ចូលយេនឌ័រទៅក្នុងដំណើរការ នៃការរៀបចំផែនការជាតិ រួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចពិភាក្សាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)...
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 267

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលប្រជុំការពារសេចក្ដីព្រាងច្បាប់ស្ដីពីជលផល ក្រោមអធិបតីភាពរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលប្រជុំការពារសេចក្ដីព្រាងច្បាប់ស្ដីពីជលផល...
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 265

ឯកឧត្តម សុខ វិសាល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារកែតម្រូវឯកសារអត្រានុកូលដ្ឋាន ជូនប្រជាពលរដ្ឋស្រុកព្រះនេត្រព្រះ

នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 265

ឯកឧត្តម ឡោ រស្មី អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអំពីការកាត់បន្ថយថ្លៃដើមផលិត ដល់មន្ត្រីកសិកម្មឃុំ នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៥ 248

ឯកឧត្តម ឡោ រស្មី ចែកកូនឈេី​ ២​ ៨០០ដេីម​ ជូនដល់អង្គភាព​ និងវត្តអារាម​ ក្នុងស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​

នៅថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឡោ រស្មី អនុប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ បាននាំយកកូនឈេីធ្នង់​ បេង​ គ្រញូង​ ក្ងោក​ និងផ្សេងទៀត​ចំនួន​...